ព័ត៌មានអន្ដរជាតិ
កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ
ទីក្រុង Los Angeles (LA) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កំពុងត្រូវដុតបំផ្លាញដោយភ្លើងកុបកម្មយ៉ាងសន្ធោសន្ធៅ ដល់ថ្នាក់ប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ជូនឆ្មាំជាតិ ២ ០០០នាក់ទៅបង្ក្រាប និងចេញបញ្ជាឲ្យចាប់ខ្លួនរាល់អ្នកទាំងឡាយណា ដែលពាក់ស្រោមមុខទៀតផង។

កុបកម្មនេះផ្តើមចេញពីការតវ៉ាកាលពីចុងសប្តាហ៍ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បើកប្រតិបត្តិការជាបន្តបន្ទាប់ វាយឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍នៅក្នុងទីក្រុងនេះ ខណៈអភិបាលរដ្ឋលោក Gavin Newsom ជំរុញឲ្យលោក ត្រាំ ដកបញ្ជាដាក់ពង្រាយកងទ័ពវិញ ហើយថែមគំរាមប្តឹងរដ្ឋបាលទៀតផង ជុំវិញអ្វីដែលលោកហៅថាជា «ទង្វើខុសច្បាប់»។
យ៉ាងណា លោក ត្រាំ មិនអើពើឡើយ ដោយនៅតែចេញបញ្ជាឲ្យបង្ក្រាបលើកុបកម្មនិងបង្ហោះសារលើបណ្តាញសង្គម Truth Social ថា «ត្រូវចាប់ខ្លួនអ្នកពាក់ស្រោមមុខឥឡូវនេះ!»។

ជុំវិញរឿងនេះ លោកត្រាំបានព្រមានរួចមកហើយថា ដាច់ខាតមិនឲ្យមានការពាក់ស្រោមមុខឡើយពេលធ្វើបាតុកម្ម ព្រោះមន្ត្រីសហព័ន្ធនឹងពិបាកកំណត់អត្តសញ្ញាណបាតុករ។
ពាក់ព័ន្ធសេចក្តីសម្រេចចុងក្រោយរបស់លោកត្រាំ បានបង្កឲ្យមានពាក្យរិះគន់មិនសំចៃមាត់ពីបុគ្គលមួយចំនួន ក្នុងនោះរួមមានទាំងព្រឹទ្ធសមាជិក លោក Bernie Sanders ផងដែរ ដែលនិយាយថា ប្រធានាធិបតីអាមេរិក កំពុងប្រើអំណាចហួសហេតុ ដូចជាជនផ្តាច់ការ។

ទោះបែបនេះក្តី មេដឹកនាំគណបក្សសាធារណរដ្ឋជាច្រើនរូប បានចេញគាំទ្រការសម្រេចចិត្តរបស់លោក ត្រាំ ដោយនិយាយថា ការពង្រាយកងទ័ពគឺចាំបាច់ដើម្បីរក្សាសណ្ដាប់ធ្នាប់។
សូមជម្រាបថា ការបញ្ជូនឆ្មាំជាតិលើកនេះ គឺជាវត្តមានឆ្មាំជាតិច្រើនបំផុតមិនធ្លាប់មានសោះនៅក្នុងទីក្រុង Los Angeles ចាប់តាំងពីកុបកម្មឆ្នាំ ១៩៩២មក បន្ទាប់ពីឧប្បត្តិហេតុ Rodney King៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ បញ្ជាបញ្ជូនកងកម្លាំងសហព័ន្ធ២០០០នាក់ បង្រ្កាបការតវ៉ាហិង្សា នៅ Los Angeles
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


