សុខភាព
ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរ ទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
អំឡុងពេលសម្រាលកូន ទារកត្រូវឆ្លងកាត់មាត់ស្បូន និងចេញតាមទ្វារមាស ហើយច្រកចូលទ្វារមាសម៉ាក់ៗត្រូវបើកឲ្យធំ ដើម្បីឲ្យទារកឆ្លងកាត់រួច។ ក្រោយពេលសម្រាលកូនរួច វាមិនមែនជារឿងចម្លែកទេដែលម៉ាក់ៗមានអារម្មណ៍ថា ទ្វារមាសមានសភាពខុសពីមុនពេលសម្រាលកូន។ ក្នុងអត្ថបទនេះ “Hello គ្រូពេទ្យ” នឹងលម្អិតពីការផ្លាស់ប្ដូរទ្វារមាសរបស់ស្ត្រីក្រោយសម្រាលកូនតាមធម្មជាតិ ៤ យ៉ាងដូចជា៖
១. ទំហំធំជាងមុន
ទ្វារមាសស្រីៗនឹងប្រែប្រួល ពិសេសក្រោយពីយើងធ្លាប់សម្រាលកូនបានម្ដង។ ពេលសម្រាលកូន ទ្វារមាសយើងយឺតធំខ្លាំងលើសពីធម្មតា។ បន្ទាប់ពីជាសះស្បើយពីមុខរបួស សាច់ដុំទ្វារមាសនឹងរឹងជាងមុន ទំហំក៏ធំជាងមុនដែរ។ ចំពោះបញ្ហាផ្លាស់ប្ដូរទ្វារមាសមួយនេះ ស្រីៗមួយចំនួន ហៅបញ្ហាមួយនេះថា រោគសញ្ញារលុងទ្វារមាស (VRS)។

វាជារឿងធម្មតាទេ ដែលស្ត្រីមានអារម្មណ៍ថា ទ្វារមាសស្ងួតជាងធម្មតា បន្ទាប់ពីសម្រាលកូនរួច។ បញ្ហាផ្លាស់ប្ដូរទ្វារមាសនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងកម្រិតអ័រម៉ូន Oestrogen ទាបក្នុងរាងកាយរបស់ម៉ាក់ៗ បើប្រៀបធៀបទៅនឹងពេលកំពុងពពោះ។ ចំពោះស្ត្រីបំបៅដោះកូន កម្រិតអ័រម៉ូន Oestrogen អាចទាបជាងម៉ាក់ៗដែលមិនបំបៅដោះកូន ដូចនេះទ្វារមាសអាចមានសភាពខ្លាំងជាង។
៣. ឈឺចាប់នៅបរិវេណទ្វារមាស
បន្ទាប់ពីសម្រាលកូនរួច ម៉ាក់ៗអាចមានការឈឺចាប់នៅតំបន់ថ្នេរ ឬបរិវេណទ្វារមាសតែម្ដង ប៉ុន្តែ ការផ្លាស់ប្ដូរទ្វារមាសមួយនេះ អាចនឹងធូរស្រាលដូចធម្មតាវិញក្នុងរយៈ ៦-១២សប្ដាហ៍ក្រោយសម្រាលរួច។ គ្នាយើងស្រីៗត្រូវដឹងថា វាមានសារសំខាន់ណាស់ក្នុងការថែទាំតំបន់ទ្វារមាសឲ្យស្អាតជានិច្ច ដូច្នេះមុននឹងម៉ាក់ៗប្ដូរសំឡីអនាម័យ ឬលាងសម្អាតមុខថ្នេរ គួរលាងដៃឲ្យស្អាតជាមុនសិន និងត្រូវសម្អាតតំបន់នោះឲ្យបានលឿនបំផុតតាមដែលយើងអាចធ្វើបាន។

៤. ឈឺចាប់អំឡុងពេលរួមភេទ
ការឈឺចាប់អំឡុងពេលរួមភេទក្រោយសម្រាលកូន អាចជាលទ្ធផលនៃជាលិកាស្លាកស្នាមនៅក្នុងទ្វារមាស ឬដោយសារការសម្រាលកូនបង្កការរហែកខ្លាំងពីរន្ធទ្វារមាសដល់រន្ធគូថ។ យូរទៅៗ បញ្ហានេះនឹងជាសះស្បើយដោយឯកឯង បូករួមនឹងការថែទាំរបស់យើង ប៉ុន្តែក្នុងករណីម៉ាក់ៗមានការឈឺចាប់ខ្លាំងក្នុងពេលរួមភេទ កើតជាក្ដីបារម្ភ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានដំណោះស្រាយត្រឹមត្រូវ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


