វប្បធម៌ ជំនឿ
ដង្វាយផ្លែឈើ ៦ មុខនេះ កូនចៅចិនជឿថា នាំសំណាងនិងលាភសក្ការៈ ដល់ម្ចាស់ផ្ទះក្នុងថ្ងៃសែនព្រះខែ
ថ្ងៃនេះជាថ្ងៃល្អ នាំជោគលាភដល់កូនចៅចិនគ្រប់រូប ដែលបានទន្ទឹងរង់ចាំមកជាយូរ។ យប់នេះនឹងជារាត្រីមានព្រះច័ន្ទពេញបូណ៌មីខែទី ៨ យោងតាមប្រតិទិនចន្ទគតិឆ្នាំនេះ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ ជាពិសេសតាមផ្ទះនីមួយៗ នឹងចាប់ផ្ដើមរៀបចំរបស់របរដើម្បីថ្វាយបង្គំ។ ហើយរឿងមួយដែលសែស្រឡាយចិនមិនភ្លេចនោះគឺដង្វាយផ្លែឈើ ដែលផ្តល់នូវសំណាងល្អ និងសុភមង្គលពេញលេញដល់អ្នកសែន។
១ ផ្លែប៉ោម សំដៅលើសន្តិភាពសេចក្ដីសុខ គឺប្រៀបដូចជាការប្រើផ្លែប៉ោមមួយដើម្បីថ្វាយបង្គំជាគ្រួសារ ដើម្បីឲ្យមានសេចក្ដីសុខគ្រប់ៗគ្នា។

២ សារី ជាផ្លែឈើនាំឲ្យអ្នកសែនជួបតែរឿងល្អ ៗ ឬមានរបស់ល្អចូលមកក្នុងជីវិតឥតដាច់។

៣ ផ្លែទទឹម មានន័យថាភាពសុខដុមភាពកក់ក្ដៅ គ្មានជម្លោះនៅក្នុងគ្រួសារ ហើយផ្លែទទឹមគឺជាផ្លែឈើដែលមានគ្រាប់ច្រើន។ ដូច្នេះគេជឿថា អត្ថន័យរបស់វាគឺតំណាងឲ្យការមានកូន និងភាពសម្បូរបែបនៃសុភមង្គលគ្រួសារ។

៤ ផ្លែក្រូច មានន័យថានិមិត្តរូបនៃភាពរុងរឿង ទ្រព្យសម្បត្តិនិងសំណាងល្អ។

៥ ទំពាំងបាយជូរក្រហម សំដៅទៅលើការកើនឡើងនូវទិដ្ឋភាពផ្សេងៗនៃជីវិតភាពបរិបូរណ៍ និងជោគជ័យនៃជីវិត។

៦ ក្រូចថ្លុង មានន័យថាភាពរុងរឿង ទ្រព្យសម្បត្តិ និងភាពគង់វង្សយូរអង្វែងនៃជីវិតគ្រួសារ ការងារ និងមិត្តភាព៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដង្វាយសែននំព្រះខែ រៀបខុសអាចឡាក់ឆុង ហោចណាស់គឺឲ្យត្រូវក្បួនខាតនាំហុងស៊ុយចូលផ្ទះ
ចុចអាន៖មូលហេតុដែល “ង៉ូវយ៉េង” មានតម្លៃថ្លៃជាងនំសែនព្រះខែផ្សេងទៀត
ចុចអាន៖កូនចៅសែស្រឡាយចិន គួរដឹងប្រភេទនំដែលពេញនិយម សម្រាប់សែនព្រះខែក្នុងឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?