ព័ត៌មានជាតិ
រដ្ឋាភិបាល ប្រកាសប្រាក់ឈ្នួលកម្មកររោងចក្រ សម្រាប់ឆ្នាំ២០២២ ព្រឹកនេះ
រដ្ឋាភិបាល នឹងប្រកាសប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២១នេះ ខណៈឆ្នាំ២០២១កម្មករទទួលបានប្រាក់ឈ្មួលចំនួន១៩២ដុល្លារ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាមានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានភាគី រដ្ឋាភិបាល ភាគីនិយោជកនិងភាគីសហជីព នឹងជួបប្រជុំគ្នាលើកចុងក្រោយនៅព្រឹកថ្ងៃទី ២៨ ខែញ្ញាឆ្នាំ២០២១នេះដើម្បីធ្វើការពិភាក្សាលើតួលេខដែលភាគីនីមួយៗបានស្នើសុំសម្រាប់កំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។
លោកបានបន្តថា សម្រាប់ភាគីសហជីពបានដាក់តួលេខ ២០៤ដុល្លារ ភាគីនិយោជកដាក់តួលេខ ១៨៨ដុល្លារ និងភាគីរដ្ឋាភិបាលដាក់តួលេខ១៩២ដុល្លារសម្រាប់ធ្វើការចចារប្រាក់ឈ្នួលឆ្នាំ២០២២នេះ។

យ៉ាងណាក៏ដោយលោក សង្ឃឹមថាភាគីនិយោជក និងរដ្ឋាភិបាលនឹងទទួលយកតួលេខតាមសំណើររបស់ភាគីនិយោជិតព្រោះថាឆ្នាំនេះបើទោះបីជាកម្ពុជាមានបញ្ហាជំងឺកូវីដ១៩ក៏ស្ថានភាពសេដ្ឋកិច្ចមានភាពល្អប្រសើរដែរ។
លោកបានបញ្ជាក់ថាប៉ុន្តែប្រសិនបើមិនមានការត្រូវរ៉ូវគ្នាទៅលើតួលេខណាមួយនោះទេក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមានឹងកំណត់យកតួលេខរួមគ្នាមួយដើម្បីឱ្យសមាជិកដែលមានសំឡេងស្មើៗគ្នា១៧-១៧-១៧ មកពីគ្រប់ភាគីធ្វើការបោះឆ្នោតដោយសម្រេចយកមតិភាគច្រើន។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានប្រសាសន៍ថា ការប្រជុំកំណត់ប្រាក់ឈ្នួលកម្មករអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០២២ ធ្វើយ៉ាងណា ត្រូវបញ្ចប់មុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២១ មានចំនួន ១៩២ដុល្លារក្នុង១ខែ។ ប៉ុន្តែប្រសិនបើបូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២០៩ ទៅ២២០ដុល្លារក្នុង១ខែ៕
អត្ថបទៈ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


