ព័ត៌មានជាតិ
ត្រីភាគី នឹងបើកកិច្ចប្រជុំលើកទី៣ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៦នៅព្រឹកថ្ងៃទី១០កញ្ញា
ត្រីភាគីដែលរួមមានតំណាងភាគីរាជរដ្ឋាភិបាល ភាគីតំណាងកម្មករនិយោជិត និងភាគីតំណាងនិយោជក នឹងបើកកិច្ចប្រជុំលើកទី៣ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

នេះជាលើកទី៣ហើយដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ បានបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតបន្ទាប់ពីបានបើកកិច្ចប្រជុំលើកទី១កាលពីថ្ងៃទី២០សីហា ឆ្នាំ២០២៥ និងលើកទី២កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥រួចមក។ កិច្ចប្រជុំលើកទី២ភាគីតំណាងកម្មរនិយោជិតបានដាក់សំណើរប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៦ រហូតដល់ទៅ២១៨ដុល្លារ កើន១០ដុល្លារ ខណៈភាគីតំណាងនិយោជកដាក់តួលេខ១០៨ដុល្លារដដែល។

បើតាមលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានឱ្យដឹងថា ការស្នើរក្សាតួលេខ២០៨ដុល្លារដដែលរបស់ភាគីនិយោជក គឺដោយការជះឥទ្ធិពលពីអត្រាពន្ធខ្ពស់របស់សហរដ្ឋអាមេរិក បើទោះជាការយកពន្ធរបស់អាមេរិកលើទំនិញកម្ពុជាបានទម្លាក់ក្នុងអត្រា១៩ភាគរយក៏ដោយ។ ដោយឡែក ពាក់ព័ន្ធនឹងលំហូរប្រជាពលករខ្មែរត្រលប់មកពីប្រទេសថៃ ភាគីនិយោជកបានកត់សំគាល់ពីភាពវិជ្ជមាន
ដែលនឹងជួយបំពេញបន្ថែមដល់តម្រូវការកម្លាំងពលកម្មក្នុងស្រុក។

លោករដ្ឋមន្ត្រីបានស្នើដល់ភាគីតំណាងកម្មនិយោជិតក៏មិនគួរបង្កើនប្រាក់ឈ្នួលខ្ពស់ពេកទេធ្វើឱ្យនិយោជកទៅវិនិយោគប្រទេសផ្សេង ព្រោះថាបច្ចុប្បន្នមានប្រទេសច្រើនណាស់ទាក់ទាញការវិនិយោគថ្មីហើយប្រសិនបើយើងរៀបចំមិនទាន់ និងមិនរួមគ្នាធ្វើទេ យើងនឹងអាចបាត់បង់ឱកាស។ យ៉ាងណាក៏ដោយនេះគ្រាន់តែជាជំហរបឋមរបស់ភាគីនីមួយៗ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធបន្ថែមទៀតដើម្បីជាមូលដ្ឋានខិតទៅរកតួលេខមួយកៀកគ្នាបន្ថែមរវាងភាគីនិយោជក និងភាគីតំណាងកម្មករនិយោជិត។

អង្គប្រជុំបានឯកភាពគ្នាថា នឹងបន្តកិច្ចប្រជុំនៅថ្ងៃទី១០កញ្ញា ថ្ងៃទី១៥កញ្ញានិងចុងក្រោយថ្ងៃទី១៩កញ្ញ ឆ្នាំ២០២៥ ពោលគឺធ្វើយ៉ាងណាដើម្បីស្វែងរកតួលេខរួមគ្នាមួយនៅមុនពិធីភ្ជុំបិណ្ឌខាងមុខនេះ។ ការប្រជុំកំណត់ប្រាក់ឈ្នួលនេះភាគីទាំង៣បានឯកភាពលើទិន្នន័យ និងស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារក្នុងមួយខែបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២៥ ទៅ ២៣៦ ដុល្លារដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស នោះទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


