ព័ត៌មានជាតិ
លក្ខណវិនិច្ឆ័យចំនួន២នៅបន្តធ្វើជាមូលដ្ឋានក្នុងការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៦
គោលការណ៍លក្ខណវិនិច្ឆ័យចំនួន២ នៅតែត្រូវបានកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា យកធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលសម្រាប់កម្មករ-និយោជិតក្នុងវិស័យវាយនភ័ណ្ឌ និងកាត់ដេរនៅកម្ពុជា ក្នុងឆ្នាំ២០២៦។

ថ្លែងឱ្យដឹងក្រោយចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ លើកទី១ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់ថា លក្ខណវិនិច្ឆ័យទាំង២នេះ គឺទី១លក្ខណវិនិច្ឆ័យបែបសង្គម និងទី២លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច។

តាមការលើកឡើងរបស់លោក ហេង សួរ លក្ខណវិនិច្ឆ័យបែបសង្គម គឺផ្ដោតលើកត្តាស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ ខណៈលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច លើកត្តាផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ដែលការវិនិច្ឆ័យទាំងនេះ គឺជាមូលដ្ឋានគ្រឹះមុនឈានដល់ការកំណត់តួលេខដំឡើងក្នុងកម្រិតណាមួយនោះ។

លោករដ្ឋមន្ត្រីការងារ ថា ស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧នេះ សម្រាប់ឱ្យភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦។ ខណៈភាគីនីមួយៗ បានឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញនេះយកទៅពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួមនៅពេលកិច្ចប្រជុំបន្ទាប់។
ចំពោះកិច្ចប្រជុំបន្ទាប់ គឺភាគីទាំង៣ រួមមានតំណាងរាជរដ្ឋាភិបាល តំណាងភាគីកម្មករ-និយោជិត និងតំណាងនិយោជក បានឯកភាពគ្នារៀបចំកិច្ចប្រជុំប្រាក់ឈ្នួលនេះចំនួន៤លើកទៀត គឺនៅថ្ងៃទី៣ ថ្ងៃទី១០ ថ្ងៃទី១៥ និងលើកចុងក្រោយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយធ្វើយ៉ាងណាឱ្យសម្រេចចេញនូវលទ្ធផលមុនពិធីបុណ្យភ្ជុំបិណ្ឌមកមុន។

គួរជម្រាបថា នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត ដែលធ្វើការក្នុងឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


