ព័ត៌មានជាតិ
ប្រាក់ឈ្នួលរបស់កម្មករក្នុងវិស័យកាត់ដេរ ត្រូវបានដំឡើងដល់ ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦
ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦ ត្រូវបានដំឡើងពី ២០៨ដុល្លារ ដល់ ២១០ដុល្លារ។

ការដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រដល់២១០ដុល្លារ ជាការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោយភាគីនិយោជក និងភាគីសហជីព បានឯកភាពគ្នាមិនលើកតួលេខណាមួយទេ ដោយទុកការសម្រេចឱ្យរាជរដ្ឋាភិបាល ក្នុងការកំណត់តួលេខប្រាក់ឈ្នួលនេះ។

បន្ទាប់ពីការរាយការណ៍របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកំណត់តួលេខ២១០ដុល្លារអាមេរិកក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៦ ពោលគឺឡើង២ដុល្លារ បើធៀបនឹងឆ្នាំ២០២៥នេះ មានត្រឹម២០៨ដុល្លារ។
ការសម្រេចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្របពេលដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដំណើរការកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅព្រឹកថ្ងៃនេះដូចគ្នា។

តាមលោករដ្ឋមន្ត្រី ហេង សួរ ប្រាក់ឈ្នួលថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ បើបូកទាំងអត្ថប្រយោជន៍ផ្សេងទៀត កម្មករនិយោជិតនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចន្លោះពី ២២៧ដុល្លារ ដល់ ២៣៨ដុល្លារអាមេរិកក្នុងមួយខែ។
ជាការកត់សម្គាល់ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ក៏រាជរដ្ឋាភិបាលកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិត ទោះតិចក្តីច្រើនក្តី សំដៅធ្វើយ៉ាងណាជួយសម្រួលបន្ទុកចំណាយរបស់កម្មករនិយោជិត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


