ព័ត៌មានជាតិ
រកឃើញព្រះសង្ឃ និងអាជីវករ ៣៥ នាក់បន្ថែមទៀត ដែលមានវិជ្ជមាន ក្នុងស្រុកបវេល
ថ្មីៗនេះរដ្ឋបាលស្រុកបវេល បានប្រកាសព័ត៌មានបន្ថែម ស្តីពីការរកឃើញវិជ្ជមានទៅលើព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរក្នុងផ្សារខ្នាចរមាស មានចំនួន ៣៥ អង្គ នាក់ទៀត បន្ទាប់ពីបានរកឃើញវិជ្ជមាន ១០០ អង្គ នាក់ កាលពីពេលថ្មីៗកន្លងទៅនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាល ស្រុកបវេល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្រុកបវេល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៥អង្គ/នាក់ បន្ថែមទៀត ក្នុងនោះ ស្រី១០នាក់ ក្នុងចំណោមអ្នកមកយកសំណាកចំនួន១៦២អង្គ/នាក់ ស្រី៤៣នាក់ ក្នុងនោះ គឺព្រះសង្ឃចំនួន ១០ អង្គ នៅវត្តបវេល និង ប្រជាពលរដ្ឋ ២៥ នាក់ ក្រោយពីរដ្ឋបាលស្រុកបវេល បានសម្រេចធ្វើការបិទខ្ទប់ សាលាអនុវិទ្យាល័យ ខ្នាចរមាសវត្តខ្នាចរមាស និងផ្សារខ្នាចរមាស រួចមក ។

រដ្ឋបាលស្រុកក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ ប៉ះពាល់ផ្ទាល់ ឬប្រយោល សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមណ្ឌលចត្តាឡីស័ក(អនុវិទ្យាល័យបវេលសាមគ្គី) ដោយឥតគិតលុយ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នូវជំងឺកូវីដ-១៩ កាន់តែខ្លាំងឡើងនៅក្នុងសហគមន៍៕



អត្ថបទ៖ សោ និយម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម



