សុខភាព
ស្ត្រីអាចកើត “ជំងឺស្រឺត” ជាងបុរស!
ក) អ្វីជាជំងឺស្រឺត?
ជំងឺស្រឺត មានរោគសញ្ញាស្រដៀងនឹងអាការៈដែលប្រជាជនយើងភាគច្រើនស្គាល់ថា ជំងឺខ្យល់ ប៉ុន្តែតែងលាយឡំនឹងអារម្មណ៍ភ័យខ្លាចថា គាំងបេះដូង សន្លប់ ឬស្លាប់ជាដើម។ ជំងឺនេះបណ្ដាលមកពីខួរក្បាលដំណើរការមិនល្អ នាំឱ្យអ្នកជំងឺទៅជាមានអាការៈដូចជា ឧស្សាហ៍ធ្វើទុក្ខពិបាកក្នុងខ្លួនមួយឆាវៗ ណែនទ្រូង ថប់ៗ ធីងធោង អស់ដៃអស់ជើង រកកលចង់សន្លប់ជាដើម។ ក្រៅពីនេះ អ្នកជំងឺតែងភ័យខ្លាចធ្វើទុក្ខទៀត ហើយព្យាយាមគេចចេញពីស្ថានភាព ឬសកម្មភាពដែលគាត់គិតថា នាំឱ្យធ្វើទុក្ខដូចមុន។ ជំងឺស្រឺតជាជំងឺដែលគេឧស្សាហ៍ជួបប្រទះ ក្នុងចំណោមមនុស្ស ១០០នាក់ មានមនុស្សពី ២ ទៅ ៥នាក់ អាចកើតមានជំងឺស្រឺត ជាពិសេសស្ត្រីអាចកើតជំងឺនេះលើសបុរសចំនួនពីរ ទៅបីដង។

ខ) ការវិវត្ត និង ផលវិបាក៖
ជំងឺស្រឺតច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬសឹងមួយជីវិតក៏មានដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចឃុំខ្លួននៅតែផ្ទះ មិនហ៊ានធ្វើអ្វី និងទាមទារឱ្យមានមនុស្សនៅក្បែរជានិច្ច។ ពេលខ្លះ គាត់អាចទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា ដែលនាំឱ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត។

គ) ការព្យាបាល៖
ទោះជាយ៉ាងណា ជំងឺស្រឺតជាជំងឺដែលអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព។ ក្រោមការព្យាបាលដ៏ត្រឹមត្រូវ ជំងឺនេះអាចជាសះស្បើយដោយប្រើពេលពី៣ ទៅ ៦ខែ និងអាចព្យាបាលបន្តដើម្បីបង្ការការលាប់ឡើងវិញរហូតយ៉ាងតិច ១ឆ្នាំ ដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្ត្រ។

“ប្រសិនបើលោកអ្នក សង្ស័យថា ឬស្គាល់មនុស្សដែលមានជំងឺស្រឺត សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលដោយក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។”
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


