ព័ត៌មានជាតិ
ចាប់ខ្លួនជនជាតិកូរ៉េម្នាក់ចេញសែកអត់លុយ១៣ម៉ឺនដុល្លារ
បុរសជនជាតិកូរ៉េម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនបញ្ជូនមកសាលាដំបូងកាលពីព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធសំណុំរឿងខ្ចីប្រាក់មិត្តភ័ក្ដិចំនួន១៣ម៉ឺនដុល្លារ ហើយចេញសែកស្អុយសងទៅវិញ ។
ជនជាប់ចោទដែលត្រូវចាប់ខ្លួនឈ្មោះ KIM MOO JIN ភេទប្រុស អាយុ៦៥ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅបុរី វ៉ារីណា ផ្ទះលេខ៧អា ផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ KIM MOO JIN ភេទប្រុស បានសុំខ្ចីប្រាក់ពីបុរសឈ្មោះ JUNG HEUIN TAE ជាជនជាតិកូរ៉េដូចគ្នា ចំនួន១៣ម៉ឺនដុល្លារ ដើម្បីយកទៅពង្រឹងមុខរបររកស៊ីនៅក្នុងអំឡុងពេលមានជំងឺកូវីដរាតត្បាត ដោយសន្យាថា ក្នុងរយៈពេលេខែ នឹងសងប្រាក់វិញ ។ លុះដល់ថ្ងៃកំណត់សងប្រាក់ឈ្មោះ KIM MOO JIN មិនមានប្រាក់សងទេ ហើយម្ចាស់ប្រាក់ក៏បានដាសតឿនច្រើនដង ទើប KIM MOO JIN បានចេញសែកចំនួន២សន្លឹក គឺលេខ ៣០១៧៦៣ ចុះថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ដោយមានទឹកប្រាក់ចំនួន៤៥០០០នដុល្លារ ។ និងសែកមួយសន្លឹកទៀតលេខ ៣០១៧៦១ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៩ម៉ឺនដុល្លារ ។ លុះដល់ថ្ងៃកំណត់បើកប្រាក់ ម្ចាស់បំណុលយកសែកទៅបើកប្រក់ ស្រាប់តែខាងធនាគារ ABA បញ្ជាក់ថា សែកនោះគ្មានប្រាក់មួយរៀលទេ ចំណែកឈ្មោះ KIM MOO JIN គេចវេសមិនជួបចចារ ទើបឈ្មោះ JUNG HEUIN TAE ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង ៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


