សន្តិសុខសង្គម
ចាប់ខ្លួនបុរសម្នាក់ចេញសែកអត់លុយ២០ម៉ឺនដុល្លារសងក្រុមហ៊ុនលីហួរ
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដំណើរមកកាន់អយ្យការអមសាលាដំបូងកាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធនិងបទល្មើសចេញមូលប្បទានប័ត្រគ្មានប្រាក់ ( មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន )។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកតុលាការនេះឈ្មោះ វង្ស វន ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅផ្ទះលេខ ០៨ ផ្លូវ Maple ១ បុរីសាន់វ៉េទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីសាលាដំបូងបានអោយដឹងថា លោក វង្ស វន ត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ នៅប្លុកបឹងកក់ ខណ្ឌទួលគោក ខណៈកំពុងធ្វើដំណើរតាមរថយន្តទំនើបមួយគ្រឿង។
ប្រភពបន្តអោយដឹងថា ក្រុមហ៊ុនប្ដូរប្រាក់លីហួរ តាមរយៈមេធាវីតំណាងគឺលោក មេធាវី ឡុង សុធា បានដាក់ពាក្យប្ដឹងមកអយ្យការអមសាលាដំបូងដោយបញ្ជាក់ថា កាលពីអំឡុងខែមេសា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២២ លោក វង្ស វន បានផ្ដិតមេដៃជាបន្តបន្ទាប់ចំនួន៣លើក ដើម្បីខ្ចីប្រាក់ពីក្រុមហ៊ុនលីហួរសរុបប្រមាណ២០ម៉ឺនដុល្លារ ហើយប្រាក់ដើមទាំងនេះនឹងត្រូវសងវិញតាមរយៈមូលប្បទានប័ត្រ៣សន្លឹក ប៉ុន្តែដល់ថ្ងៃកំណត់បើកប្រាក់សងមកដល់ ក្រុមហ៊ុនបានយកសែកទៅបើកប្រាក់ស្រាប់តែខាងធនាគារឆ្លើយថា មូលប្បទានបត្រទាំង៣សន្លឹកគ្មានប្រាក់ ទើបក្រុមហ៊ុនលីហួរដាក់ពាក្យប្ដឹងតែម្ដង។
ឥឡូវនេះសំណុំរឿងចេញសែកអត់លុយរបស់លោក វង្ស វន កំពង់ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងសាកសួរនៅឡើយ មិនទាន់សម្រេចជាផ្លូវការបែបណាទេ៕
ដោយ ៖ មករា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


