ព័ត៌មានជាតិ
ផ្ទេរតំណែងប្រធានពន្ធនាគារខេត្តកណ្ដាល ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ
លោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត ស៊ីនាង អត្តលេខ០០៥៣ ត្រូវបានដកចេញពីប្រធាន ពន្ធនាគារ ខេត្តកណ្ដាល ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃវិញ បន្ទាប់ពីមានរឿងអសកម្មជាច្រើននៅក្នុងពន្ធនាគារ ។
នេះបើយោងតាមអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ លេខ៤៧២ អនក្រ.តត ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដែលទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីសម្រេច មាត្រា១ តែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ១ ចាត ស៊ីនាង អត្តលេខ០០៥៣ ឲ្យទៅកាន់មុខតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសស្ដីពីការតែងតាំងមន្ត្រីពន្ធនាគារ លេខ២៦២៤ ប្រក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្រេចតែងតាំងលោកឧត្ដមអគ្គានុរក្ស ថ្នាក់លេខ៣ ឯម និមល អត្តលេខ០១៦៣ ឲ្យទៅកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តកណ្តាល ជំនួសលោកឧត្ដមអគ្គានុរក្ស ចាត ស៊ីនាង វិញ។
សូមរំលឹកថា លោក ឯម និមល ជាអនុពន្ធនាគារខេត្តកណ្តាល យូឆ្នាំមកហើយ ៕
អត្ថបទ៖ ឆៃ យ៉ា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


