សុខភាព
មិនមែនឲ្យតែមានដំបៅ អ្នកជំងឺទឹកនោមផ្អែម សុទ្ធតែមិនអាចព្យាបាលបានជាសះស្បើយនោះទេ!
នៅក្នុងស្រទាប់មហាជនបងប្អូនខ្មែរយើង មានការយល់ឃើញថា អ្នកជំងឺទឹកនោមផ្អែម ឲ្យតែមានដំបៅជើងសុទ្ធតែមិនអាចព្យាបាលជាសះស្បើយ ហើយជួនកាលត្រូវការកាត់ជើងនោះទៀតផង។

តើការយល់ឃើញខាងលើនេះ ជាការពិតឬយ៉ាងណាទេ?
ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះមានដំបៅជើង ផងដែរ។ ការដែលមានដំបៅជើងមានកត្តាជាច្រើន ដែលជាមូលហេតុបង្ក៖

ក) ដំបៅជើងដែលកើតដោយសារប្រព័ន្ធវិញ្ញាណនៅជើងរបស់អ្នកជំងឺមានការប្រែប្រួល (Neuropathy)។ នៅពេលដែលអ្នកជំងឺកើតជំងឺទឹកនោមផ្អែមយូរ ពួកគាត់មានផលប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៃជើងទាំងសងខាងរបស់ពួកគាត់។ ជើងរបស់គាត់ទៅជាស្ពឹក លែងដឹងក្តៅត្រជាក់ លែងដឹងការឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចជាមានស្រមោចវារ បន្ទាប់មកទៀត អ្នកជំងឺអាចប្រឈមនឹងមានដំបៅ។ ដំបៅប្រភេទនេះ ភាគច្រើនកើតនៅតំបន់ ដែលអ្នកជំងឺឈរសង្កត់ខ្លាំង ឬមួយក៏រឹបដោយស្បែកជើងដែលចង្អៀត ហើយវាមានគែមក្រាស។ នៅពេលចាប់ផ្តើមដំបូង អ្នកជំងឺមិនមានការឈឺចាប់នោះទេ ជូនកាលទៀតបើគាត់មិនបានចាប់អារម្មណ៍ ឬមិនបានមកព្រឹក្សាជាមួយគ្រូពេទ្យ គឺអាចមានបង្កជាការក្លាយរោគ (Infection)។

ខ) មូលហេតុទីពីរ ដែលបង្កឲ្យមានដំបៅ គឺបណ្តាលមកពីការស្ទះសរសៃឈាម នៅពេលជំងឺទឹកនោមផ្អែម វិវឌ្ឍរ៉ាំរ៉ៃយូរឆ្នាំ។ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺបានស្ទះ ក្រិន ដូច្នេះហើយ អុកស៊ីហ្សែន និងចំណីអាហារ ដែលរត់ទៅតាមសរសៃឈាមនោះ មិនអាចទៅចិញ្ចឹមកោសិកានៅចុងជើងរបស់អ្នកជំងឺបានទេ ដែលជាហេតុអាចធ្វើអោយអ្នកជំងឺមានដំបៅ (Arteriopathy)។ ដំបៅប្រភេទនេះដំបូងឡើយ គឺមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មកជើងរបស់គាត់ប្រែពណ៌ទៅជាពណ៌ស្វាយ ឡើងត្រជាក់ រួចហើយចាប់ឡើងពណ៌ខ្មៅ។ ជួនកាលម្រាមមួយ ដែលអាចប៉ះពាល់ ជួនកាលម្រាមពីរ ហើយបើគាត់មិនបានមកព្រឹក្សាជាមួយគ្រូពេទ្យនោះទេ គឺអាចមានមេរោគបង្កក្លាយរោគ (Infection) ផងដែរ។

គ) ប្រភេទដំបៅទីបី គឺកើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ (Neuropathy) និងការស្ទះសរសៃឈាម នៅចុងម្រាមជើង (Arteriopathy)។ អ្នកជំងឺទឹកនោមផ្អែម ដែលមានដំបៅនៅជើង មិនមែនមានន័យថាសុទ្ធតែព្យាបាលមិនជានោះទេ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យ ការថតឆ្លុះដើម្បីឲ្យដឹងអំពីមូលហេតុ ដែលបណ្តាលឲ្យមានដំបៅថា តើវាបណ្តាលមកពី Neuropathy ឬមួយ Arteriopathy ឬបណ្តាលមកពីការលាយគ្នារវាង Neuropathy និង Arteriopathy ។

ហេតុដូច្នេះហើយ ពេលដែលបងប្អូនអ្នកជំងឺទឹកនោមផ្អែម មានដំបៅជើង សូមមេត្តារួសរាន់មកព្រឹក្សាជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុ ដែលបង្កឲ្យមានដំបៅនោះ។ ការយឺតយ៉ាវណាមួយ ការមិនចាប់អារម្មណ៍ស្វែងរកការព្យាបាល ឬមួយក៏ការព្យាបាលមិនត្រឹមត្រូវ តាមរយៈការប្រើឱសថបុរាណ ឬមួយថ្នាំបិទបំពោកទៅលើដំបៅនោះ ដោយមិនបានរកមូលហេតុឲ្យបានច្បាស់លាស់ គឺជាហានិភ័យធ្ងន់ធ្ងរ ដែលជួនកាលអាចវិវឌ្ឍឈានទៅរកការមើលមិនជាឬកាត់អវយវៈ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ នៃក្រួសតម្រងនោម!

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ