ព័ត៌មានជាតិ
រដ្ឋាភិបាលចាប់ផ្តើមបញ្ចូលការប្រើប្រព័ន្ធព័ត៌មានឌីជីថលលើវិស័យកសិកម្ម
រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមបញ្ចូលការប្រើប្រព័ន្ធព័ត៌មានឌីជីថលលើវិស័យកសិកម្ម ដើម្បីឆ្លើយតបទៅតាមការរីកចម្រើនបច្ចេកនវិទ្យារបស់ពិភពលោក។
ការប្រើប្រព័ន្ធព័ត៌មានឌីជីថលលើវិស័យកសិកម្មត្រូវបានយកមកពិភាក្សានៅថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ហ្ស៊ូម ដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលដឹកនាំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងការរៀបចំសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ។

យោងតាមរបាយការណ៍ស្តីពីការសិក្សាអំពីស្ថានភាពរដ្ឋាភិបាលឌីជីថលកម្ពុជារបស់លេខាធិការដ្ឋាននៃក្រុមការងារគោលនយោបាយរដ្ឋាភិបាលឌីជីថលបានឲ្យដឹងថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវមានប្រព័ន្ធព័ត៌មានឌីជីថល៣ជាសំខាន់ក្នុងនេះរួមមាន៖
១. ប្រព័ន្ធព័ត៌មានគ្រប់គ្រងធនធានមនុស្ស ក្នុងការគ្រប់គ្រងមន្ត្រីរាជការ បច្ចុប្បន្ននេះក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាននឹងកំពុងដំណើរការរួចហើយ។
២. កម្មវិធីទូរស័ព្ទដៃសម្រាប់ទីផ្សារកសិកម្មកម្ពុជា សម្រាប់ធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម បច្ចុប្បន្នក្រសួងបាននឹងកំពុងដាក់ឲ្យដំណើរការតាមប្រព័ន្ធ App ដែលមានឈ្មោះថាCamAgriMarket និងAngkor Salad ។
៣. ប្រព័ន្ធត្រួតពិនិត្យនិងរក្សាទុកទិន្នន័យកសិកម្មសម្រាប់គ្រប់គ្រងព័ត៌មានផលិតផលកសិកម្ម និងការសម្របសម្រួលតម្លៃ បច្ចុប្បន្នក្រសួងកំពុងធ្វើការកែលម្អ ។

ទន្ទឹមនឹងនេះ នៅក្នុងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២០-២០៣៥ដែលបានគូសបញ្ជាក់បន្ថែមនៅក្នុងសកម្មភាពអាទិភាពជាយុទ្ធសាស្ត្រក្នុងការធ្វើបរិវត្តកម្មឌីជីថលរដ្ឋាភិបាលនិងសាធារណៈ ក្នុងវិស័យកសិកម្ម ដែលក្នុងនេះរួមមាន៖
១. រៀបចំថ្នាលទិន្នន័យរូបភាពពីផ្កាយរណប ដូន(Drone) និងឧបករណ៍ផ្សេងៗដើម្បីចែករំលែកទិន្នន័យជូន ក្រសួងស្ថាប័ន សម្រាប់ទាញយកវិភាគនិងធ្វើចំណាត់ថ្នាក់ទិន្នន័យ លើវិស័យកសិកម្ម បរិស្ថាន ការប្រើប្រាស់ដីធ្លីសំដៅបង្កលក្ខណៈងាយស្រួលក្នុងការរៀបចំគោលនយោបាយ និងអនុវត្តសកម្មភាពការងារ។
២. រៀបចំនិងកែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មានកសិកម្មដូចជាវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម បច្ចេកទេសផលិតកម្ម កសិកម្ម ស្ថានភាពដំណាំអាកាសធាតុ ទីផ្សារ និងព័ត៌មានចាំបាច់ផ្សេងទៀតសំដៅរួមចំណែកជួយបង្កើនទិន្នផល កសិកម្មប្រកបដោយគុណភាពនិងសុវត្ថិភាពក៏ដូចជាជួយសម្រួលដល់ការវិនិយោគ ការស្វែងរកទីផ្សារ និងការនាំចេញផលិតផលកសិកម្ម។

គួរបញ្ជាក់ថា ក្រៅពីអ្វីដែលជាសកម្មភាពយុទ្ធសាស្ត្រដូចបានបញ្ជាក់នៅក្នុងសេចក្តីព្រាងគោលនយោបាយខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក៏មានផែនការសកម្មភាពឌីជីថលជាច្រើនទៀតដែលបានកំពុងយកចិត្តទុកដាក់ក្នុងការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រ និងផែនការមេក្នុងការធ្វើទំនើបកម្មកសិកម្ម ២០២១-២០៣០៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


