សុខភាព
មកពីហេតុផល ៨យ៉ាងនេះ ទើបធ្វើឱ្យអ្នកចង់ញ៉ាំអាហារផ្អែមៗ
ពេលខ្លះយើងមានអារម្មណ៍ថាចង់ញុំាអាហារផ្អែមៗដូចជាបង្អែម ការ៉េម នំខេក ស្ករគ្រាប់ ទឹកក្រូច ឬភេជ្ជៈផ្អែមៗជាខ្លាំង។ ហេតុអ្វីបានជាយើងមានអារម្មណ៍ចង់ញុំាអាហារផ្អែមៗដូចនេះ?
១. ទម្លាប់

វេជ្ជបណ្ឌិត Michael Crupain ឯកទេសថ្នាំបង្ការបានលើកឡើងថា នៅពេលយើងញ៉ាំអាហារផ្អែមៗ កម្រិតអាំងស៊ុយលីនដែលគ្រប់គ្រងជាតិស្ករក្នុងឈាមកើនឡើងដល់ខួរក្បាលរបស់យើង ពេលនោះ ខួរក្បាលនឹងបញ្ចេញអ័រម៉ូន dopamine ដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ។ ជាលទ្ធផលយើងនឹង ទម្លាប់ថា រាល់ពេលញុំាអាហាររួច ឬនៅពេលជាក់លាក់ណាមួយ យើងត្រូវញុំាអាហារ ឬភេជ្ជៈផ្អែមៗ ព្រោះវាធ្វើឱ្យយើងស្កប់ស្កល់ ឬមានមានអារម្មណ៍ល្អ។
២. ឃ្លានខ្លាំង

វេជ្ជបណ្ឌិត Mehmet Oz ឯកទេសវះកាត់បេះដូងនៅមន្ទីរពេទ្យ Presbyterian បានលើកឡើងថា កាលដែលយើងឃ្លានខ្លាំងរាងកាយរបស់យើងបញ្ចេញអ័រម៉ូន ghrelin (អ័រម៉ូនធ្វើឱ្យយើងឃ្លាន) ច្រើនដែលបណ្តាលឱ្យយើងចង់ញុំាអាហារ ឬភេជ្ជៈផ្អែមៗ។
៣. គេងមិនគ្រប់គ្រាន់
វេជ្ជបណ្ឌិត Michael Crupain បានលើកឡើងថា ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យយើងអស់កម្លាំង និងឃ្លានដែលធ្វើឱ្យយើងញុំាច្រើន និងចង់ញុំារបស់ផ្អែមៗ។

៤. ការខ្វះជាតិទឹក
ការខ្វះជាតិទឹកអាចធ្វើឱ្យរាងកាយពិបាករំលាយជាតិស្ករ glycogen (គ្លុយកូសដែលរក្សាទុក) សម្រាប់ថាមពល ដូច្នេះរាងកាយរបស់យើងចង់បានជាតិស្ករបន្ថែមដើម្បីផ្តល់ប្រភពថាមពលរហ័សដល់រាងកាយ។
៥. មានភាពតានតឹង ឬថប់បារម្ភ

វេជ្ជបណ្ឌិត Mehmet Oz បានលើកឡើងថា នៅពេលដែលយើងថប់បារម្ភ ស្ត្រេស ឬបាក់ទឹកចិត្ត កម្រិត serotonin ដែលជាអ័រម៉ូនធ្វើឱ្យយើងសប្បាយចិត្តនៅក្នុងខួរក្បាលរបស់យើងនឹងធ្លាក់ចុះ បណ្តាលឱ្យយើងឃ្លានជាតិស្ករ ព្រោះរបបអាហារដែលសម្បូរជាតិស្ករអាចធ្វើឱ្យអារម្មណ៍យើងប្រសើរឡើង។
៦. ញុំាកាបូអ៊ីដ្រាតច្រើនពេក
នៅពេលញ៉ាំអាហារដែលមានកាបូអ៊ីដ្រាត រាងកាយរបស់យើងបំប្លែងវាទៅជាជាតិស្ករ (គ្លុយកូស) ដែលជាប្រភពថាមពលចម្បងរបស់យើង។ ការញុំាកាបូអ៊ីដ្រាតច្រើនពេកបណ្តាលឱ្យអាំងស៊ុយលីនធ្វើការបន្ថែមដើម្បីផ្ទុកជាតិស្ករទាំងនេះ។ នៅទីបំផុត អាំងស៊ុយលីននឹងមានភាពធន់ដែលមានន័យថាជាតិស្ករមិនអាចចូលទៅក្នុងកោសិការបស់យើងទេ ហើយក៏ស្ថិតនៅក្នុងចរន្តឈាមរបស់យើង។ ដូច្នេះរាងកាយរបស់យើងចង់បានជាតិស្ករបន្ថែមដើម្បីផ្តល់ប្រភពថាមពលរហ័សដល់រាងកាយ។
៧. រោគសញ្ញាមុនពេលមករដូវ

ស្ត្រីភាគច្រើនដែលមិនចូលចិត្តញុំារបស់ផ្អែមអាចចង់ញុំារបស់ផ្អែមខ្លាំងនៅ ១ ឬ ២សប្តាហ៍មុនពេលមករដូវ ដែលនេះដោយសារតែការថយចុះនៃអ័រម៉ូនអ៊ឹស្ត្រូសែន និងការប្រែប្រួលនៃ serotonin ដែលអាចធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ។
៨. កង្វះសារធាតុរ៉ែ
កង្វះជាតិដែក ក្រូមីញ៉ូម ម៉ាញេស្យូម និងស័ង្កសីជាដើមអាចកាត់បន្ថយការឆ្លើយតបទៅនឹងជាតិស្ករ (គ្លុយកូស) ក្នុងឈាមដែលអាចបណ្តាលឱ្យយើងអស់កម្លាំង និងឃ្លានជាតិស្ករ។
ការចង់ញុំាអាហារផ្អែមៗអាចមានន័យថារាងកាយរបស់យើងខ្វះថាមពល។ លោកស្រី Farah Fahad អ្នកឯកទេសខាងចំណីអាហារបានលើកឡើងថា រាងកាយរបស់យើងដូចជាជាម៉ាស៊ីនអ៊ីចឹង ប្រសិនបើយើងមិនផ្តល់អាហារត្រឹមត្រូវឱ្យរាងកាយទេ នោះវានឹងត្រូវការជាតិស្ករដើម្បីបំពេញថាមពលដល់រាងកាយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


