សុខភាព
មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម
សព្វថ្ងៃនេះ យើងសង្កេតឃើញថា ចំណីអាហារមានសម្បូរហូរហារ រីឯជំងឺក៏វាមានច្រើនតាមនោះដែរ។ ចំណែកយុវវ័យក្នុងសម័យនេះ ប្រឈមនឹងការកើតជំងឺមនុស្សចាស់ច្រើន នេះបើតាមការលើកឡើងរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត សេង សេរី ឯកទេសផ្នែកជំងឺទឹកនោមផ្អែម។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត សេង សេរី បានឲ្យដឹងថា យុវវ័យឥឡូវឃើញថាមានជួបបញ្ហាសុខភាពដូចជា លើសឈាម លើសជាតិខ្លាញ់ និងទឹកនោមផ្អែមច្រើន គឺបណ្តាលមកពីមូលហេតុសាមញ្ញដែលមនុស្សជាច្រើនជួបប្រទះស្ទើរតែរាល់ថ្ងៃគឺ៖
ទី១. ភាពហូរហៀរនៃការហូបចុក
“ក្មេងៗឥឡូវអាយុត្រឹម២០ឆ្នាំឡើងអីទេ ចាប់ផ្តើមកើតជំងឺ ដែលពីមុនមានតែនៅលើមនុស្សចាស់ ដោយសារតែភាពសម្បូរចំណីអាហារដូចជាអាហារកញ្ចប់ ប៊ឺហ្គឺរ ភីហ្សា ហើយមាននូវភេសជ្ជៈកំប៉ុងច្រើនប្រភេទច្រើន ជម្រើសដែលបណ្តាលឲ្យមនុស្សឥឡូវឆាប់ធាត់ និងសុទ្ធតែជារបស់មិនល្អ ចំពោះសុខភាព”។
ទី២. កង្វះនូវពលកម្ម
យោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត “ក្មេងៗឥឡូវអាយុត្រឹម២០ឆ្នាំឡើងអីទេ ចាប់ផ្តើមកើតជំងឺដែលពីមុនមានតែនៅលើមនុស្សចាស់ ដោយសារតែសម្បូរចំណីអាហារ ហើយម្នាក់ៗមិនព្រមហាត់ប្រាណបញ្ចេញញើស ជាតិកាឡូរីដែលមាននៅក្នុងខ្លួនទេ។ សម័យនេះម្នាក់ៗហូបច្រើនហើយដេក ដេកច្រើនហើយហូប ទៅណាទៅណីជិះតែម៉ូតូ ឡាន និយាយសាមញ្ញ គឺមនុស្សភាគច្រើនស្រួល ដេកស៊ីៗ។”
លោកសាស្រ្តាចារ្យ បានបន្តថា ផ្អែកលើមូលហេតុនេះហើយទើបវាធ្វើឲ្យក្មេងៗឥឡូវងាយប្រឈមនឹងជំងឺកាចៗច្រើនមុខ មិនមែនត្រឹមតែទឹកនោមផ្អែម ឬលើសឈាមទេ ហើយកត្តានៃក្មេងៗឈឺច្រើនអាចកាន់តែកើនឡើងនៅពេលអនាគត។ អ៊ីចឹងហើយ បើមិនចង់ឆាប់ឈឺទេ គួររកពេលទៅហាត់ប្រាណបញ្ចេញញើស ឬបើថាគ្មានពេលទេ គួររកធ្វើមធ្យោបាយអីធ្វើឲ្យចេញញើសខ្លះក្នុងមួយថ្ងៃ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់
ចុចអាន៖ វិធីនិយាយកុំឲ្យស្រីៗជាសង្សារខឹង ខ្មាសអៀន ពេលប្រាប់ថាធាត់ឡើងគីឡូ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


