ព័ត៌មានជាតិ
តើរាល់អាហារមានជាតិស្ករ សុទ្ធតែបង្កឱ្យកើតជំងឺទឹកនោមផ្អែម ឬយ៉ាងណា?
ការស្គាល់ប្រភេទសារជាតិផ្អែម ជារឿងសំខាន់ ហេីយរឹតតែពិសេសថែមទៀតនោះ គឺការស្គាល់គុណភាពសារជាតិផ្អែម និងរបៀបទទួលទាន ចម្អិន និងបរិមាណដែលត្រូវទទួលទាន។ សារជាតិផ្អែមនៅក្នុងបន្លែផ្លែឈើ បាយ មី ឬភេសជ្ជៈ ដែលយេីងទទួលទានសព្វថ្ងៃ គឺអាចធ្វេីឱ្យប៉ះពាល់កម្រិតជាតិស្ករក្នុងឈាម គ្រាន់តែទម្រង់មិនដូចគ្នា ព្រោះខ្លះធ្វើឱ្យទ្បេីង ជាតិស្ករក្នុងឈាមលឿន ខ្លះទ្បេីងយឺត ដែលក្នុងពាក្យបច្ចេកទេស ហៅថា “សន្ទស្សន៍ជាតិស្ករ”។ នេះបើតាមឱ្យដឹងពី លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា គ្រូពេទ្យឯកទេស ជំងឺទឹកនោមផ្អែម ក្រពេញនិងអរម៉ូន នៃមន្ទីរពេទ្យកាល់ម៉ែត។

គ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមរូបនេះ ពន្យល់ថា ជាតិស្ករ ត្រូវបានគេហៅទូទៅបំផុត ប៉ុន្តែក្នុងវេជ្ជសាស្ត្រ ជាតិស្ករ បែងចែកជា ៣ប្រភេទ គឺជាតិស្ករដែលមានក្នុងផ្លែឈើធម្មជាតិ; ជាតិស្ករចម្រាញ់ (ទម្រង់ធម្មតា) និងជាតិស្ករម្សៅ។ ក្នុងចំណោមជាតិស្ករ ដែលត្រូវបានបែងចែកនោះ រួមមាន៖
–សន្ទស្សន៍ជាតិស្ករធម្មជាតិ ៖ គឺមានក្នុងផ្លែឈើធម្មជាតិដូចជាចេក ក្រូច ដូងជាដើម-ល-។ ការទទួលទានផ្លែឈើទាំងនេះ មិនធ្វើឱ្យកើតជំងឺទឹកនោមផ្អែមទេ ព្រោះវាមានជាតិសសៃ “Fiber” មិនរលាយ និងជ្រាបចូលក្នុងឈាមទេ។
–សន្ទស្សន៍ជាតិស្ករចម្រាញ់ (ទម្រង់ធម្មតា) ៖ ជាតិស្ករទាំងនេះ គឺបានមកពីទឹកឃ្មុំ ផ្លែឈេី(fructose) ទឹកដោះ(Galactose) -ល- ដែលសុទ្ធសឹងតែត្រូវបានគេចម្រាញ់ចេញធម្មជាតិ។ ចំណុចនេះ ពេទ្យឯកទេសបញ្ជាក់ថា ទោះបីស្ករដែលចម្រាញ់ពីផ្លែឈើធម្មជាតិក៏ពិតមែន តែវាអាចធ្វើឱ្យកើនឡើងជាតិស្ករក្នុងឈាម ខុសពីការទទួលទានតាមធម្មតា។
–សន្ទស្សន៍ជាតិស្ករទម្រង់ម្សៅ “Starch” ៖ ដែលមានក្នុងអាហារធ្វេីពីម្សៅ បាយ មី មីសួរ ត្រាវ ដំទ្បូងជាដើម-ល-។
លោកវេជ្ជបណ្ឌិតគូសបញ្ជាក់ដែរថា អ្នកជំងឺទឹកនោមផ្អែម គួរប្រយ័ត្នបំផុត គឺជាតិស្ករប្រភេទចម្រាញ់ និងជាតិស្ករម្សៅ។

ដើម្បីបញ្ជាក់បន្ថែមលើការលើកឡើងខាងលើ លោកពន្យល់ថា បេីយេីងមានក្រូច ២ផ្លែ ពិតណាស់បរិមាណសារជាតិផ្អែម ស្មេីគ្នា។ ប៉ុន្តែបើសិនជាផ្លែក្រូច១ យេីងច្របាច់ជាទឹកក្រូច ឯក្រូច១ផ្លែទៀត ទទួលទានធម្មតា ថ្វីបេីបរិមាណស្មេីគ្នា តែទឹកក្រូចដែលច្របាច់ ធ្វើឱ្យជាតិស្ករក្នុងឈាមទ្បេីងលឿនជាង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


