ព័ត៌មានអន្ដរជាតិ
ប៉ះទង្គិចគ្នាមួយប្រ៉ាវនៅ ហូឡង់ ក្រោយអ្នកតវ៉ាប្រឆាំងច្បាប់កូវីដថ្មី ប្រែទៅជាអំពើហិង្សា (មានវីដេអូ)
ប៉ូលិសហូឡង់បានបាញ់ព្រមាន និងប្រើកាណុងបាញ់ទឹក បន្ទាប់ពីកុបកម្មបានផ្ទុះឡើងនៅទីក្រុង Rotterdam ជុំវិញវិធានការថ្មីនៃជំងឺកូវីដ ១៩។
ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេ ចំពោះផែនការរបស់រដ្ឋាភិបាលជុំវិញវិធានការកូវីដ១៩ និងការហាមឃាត់ការបាញ់កាំជ្រួច នៅថ្ងៃចូលឆ្នាំសកល។ ដោយពួកគេបានគប់ដុំថ្ម និង ដុតរថយន្តរបស់ប៉ូលិស។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រម្សិលមិញ ប្រទេសហូឡង់បានដាក់ច្បាប់ថ្មីមួយផ្នែកនៃការបិទខ្ទប់ រយៈពេលបីសប្ដាហ៍ ចាប់តាំងពីសប្តាហ៍មុន និងហាមឃាត់ការបាញ់កាំជ្រួចនៅថ្ងៃទី ៣១ ខែធ្នូ សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ខណៈដែលករណីកូវីដ បានកើនឡើងយ៉ាងគំហុកតាំងពីចាប់ផ្ដើម។
វិធានការនេះ មានន័យថា ភោជនីយដ្ឋាន និងហាងនានាត្រូវបិទមុននេះ ហើយព្រឹត្តិការណ៍កីឡាត្រូវតែធ្វើឡើងក្រោយការបិទខ្ទប់។
អ្នកនាំពាក្យប៉ូលិសបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប៉ូលិសបានបាញ់ព្រមាន និងបាញ់ចំៗ«ដោយសារស្ថានការណ៍គំរាមកំហែងដល់អាយុជីវិត» ហើយពួកគេបានបន្ថែមថា យ៉ាងហោចណាស់មនុស្ស ២ នាក់ បានរងរបួសដោយសារការបាញ់ប្រហារនេះ។
ទីក្រុង Rotterdam ត្រូវបានដាក់ឲ្យស្ថិតក្រោមភាពអាសន្ន ហើយស្ថានីយ៍ៗសំខាន់ត្រូវបានបិទ ជាលទ្ធផលការបិទខ្ទប់នេះប្រែជាអំពើហិង្សារវាងប៉ូលីសនិងក្រុមអ្នកតវ៉ា។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីររថយន្តប៉ូលីសដែលឆេះអស់ និងអ្នកបះបោរបានគប់ដុំថ្មទៅលើប៉ូលីស នៅក្នុងផ្លូវលក់ទំនិញដ៏សំខាន់មួយក្នុងទីក្រុង។
យ៉ាងណាមិញ ក្រោយដាក់ច្បាប់ថ្មី មានតែអ្នកដែលបង្ហាញលិខិតឆ្លងដែនប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យចូលទៅតាមកន្លែងក្នុងផ្ទះ ដូចជាភោជនីយដ្ឋាន និងបារជាដើម៕
សូមទស្សនាវីដេអូប៉ះទង្គិចគ្នា ខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូពេទ្យជំនាញប្រាប់វិធីងាយៗការពារអ្នកពី កូវីដ ជាជាងពាក់ស្រោមដៃ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ