សន្តិសុខសង្គម
សមត្ថកិច្ចស្រុកកណ្តាលស្ទឹង សម្រេចដោះលែង អ្នកលេងល្បែងអាប៉ោងជិត ១០ នាក់
កណ្តាល៖ សមត្ថកិច្ចស្រុកកណ្តាលស្ទឹង សម្រេចដោះលែង អ្នកលេងល្បែងអាប៉ោងជិត ១០ នាក់ ឱ្យវិលត្រឡប់ទៅផ្ទះវិញ។

លោកវរសេនីយ៌ឯក មៀច សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹង បានមានប្រសាសន៍តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះថា ពិតជាបានដោះលែងអ្នកលេងល្បែងអាប៉ោងជិត ១០នាក់ ឱ្យវិលត្រឡប់ទៅផ្ទះវិញ ពិតមែន ដោយមានបញ្ជាពីថ្នាក់លើ។
អ្នកដែលត្រូវបានចាប់ខ្លួននោះ មានកងរាជអាវុធហត្ថ អ្នកសារព័ត៌មាន ទាំងអស់សរុប ៣ ស្ថាប័ន ដោយហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ១៣ និង ២០ នាទី នៅចំណុចភូមិ ឆ្មាពួន ឃុំជេីងកេីប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

អ្នកទាំងនាក់នោះមានដូចជា ទី១ឈ្មោះ នូ រស់ ភេទប្រុស អាយុ ៦២ ឆ្នាំ មានទីលំនៅ ភូមិដេីមមៀន សង្កាត់ដេីមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ទី២ឈ្មោះ ប៉េង វុត្ថា ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅ ភូមិកំពង់សំណាញ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកសិករ។ ទី៣ឈ្មោះ ជុំ ជឿក ភេទប្រុស អាយុ ៧០ ឆ្នាំ មានទីលំនៅ ភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្កណ្ដាល មុខរបរកសិករ។ ទី៤ឈ្មោះ អុិន សាខន ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរនៅផ្ទះ។ ទី៥ឈ្មោះ មាន វី ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិតោម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ ទិញអេតចាយ។ ទី៦ឈ្មោះ ណែម វិធិន ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរលក់ដូរ។ ទី៧ឈ្មោះ សែ ឈឿត ភេទប្រុស អាយុ ៥៣ ឆ្នាំ មានទីលំនៅ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកសិករ។ ទី៨ឈ្មោះ ជឹម សុភា ភេទស្រី អាយុ ៤០ ឆ្នាំ មានទីលំនៅ ភូមិកំពង់ សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខលក់ដូរ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុក បានទទួល ពត៌មានពីប្រជាពលរដ្ឋល្អ ថាមានមុខសញ្ញាលេងល្បែងសុីសងខុសច្បាប់ (អាប៉ោង) នៅចំណុច ភូមិ ឃុំ កេីតហេតុខាង លើ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំជេីងកេីប បានចុះទៅដល់កន្លែងកេីតហេតុបាន ឃេីញមុខសញ្ញាកំពុងលេងល្បែងសុីសងខុសច្បាប់ (អាប៉ោង ) ភ្លាមនោះកម្លាំងផ្នែក បាននាំខ្លួនមុខសញ្ញា និងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាល ស្រុកកណ្តាលស្ទឹង ដេីម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ឆៃ យ៉ា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ