ព័ត៌មានជាតិ
បង្ក្រាបកន្លែងម៉ាស្សាផ្លូវភេទ ឃាត់ខ្លួន៦នាក់ នៅខណ្ឌសែនសុខ
គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ សហការជាមួយកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិ ចិន ៤នាក់ ជនជាតិ ថៃ ១នាក់ និងជនជាតិវៀតណាម ១នាក់ ករណីជួញដូរផ្លូវភេទ។

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលអូរបែកក្អម សហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ សរុប ០៦នាក់ (ជនជាតិចិន ០៤នាក់ , ជនជាតិ ថៃ ០១នាក់ , វៀតណាម ០១នាក់) ករណីជួញដូរផ្លូវភេទ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។


ជនសង្ស័យទាំង ៦នាក់ ទី១.ឈ្មោះ សៀ អ៊ីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន (មេការហាងម៉ាស្សា), ទី២. ឈ្មោះ ជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ទី៣. ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ (ស្រីម៉ាស្សា), ទី៤. ឈ្មោះ ជិន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន(លក់ដូរ) , ទី៥. ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (លក់ដូរ) , ទី៦. ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា) ស្នាក់នៅចំណុចកើតហេតុខាងលើ។


បច្ចុប្បន្ន ជនសង្ស័យ ត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ យកទៅធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ជិះកង់ហាត់ប្រាណដើម្បីសុខភាពត្រូវរថយន្ដដឹកទំនិញបុកបាក់ភ្លៅម្ខាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ