សន្តិសុខសង្គម
អាវុធហត្ថរាជធានីឆ្មក់បង្ក្រាបហាងម៉ាស្សា២ទី តាំងជាប់គ្នាឃាត់ខ្លួននារី ៧នាក់
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបទីតាំងហាងម៉ាស្សាកោសជប់ ០២ទីតាំងជាប់គ្នា ដែលលួចបង្កប់សេវាកម្មជួញដូរផ្លូវភេទ និងឃាត់ខ្លួននារីចំនួន៧នាក់ និងវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះធ្វេីឡេីងនៅវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចទីតាំងហាងម៉ាស្សាយីហោ ១១១១ហេងហេង និងហាងម៉ាស្សាកោសជប់៧៧៧៧ ស្ថិតតាមបណ្ដោយផ្លូវបេតុង អមផ្លូវរថភ្លើង (ឈូកវ៉ា ២) សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្រ្តីជំនាញក្នុងរង្វង់ប្រតិបត្តិការបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងហាងម៉ាស្សាទាំង០២កន្លែងនៅក្បែរគ្នា មានម្ចាស់គ្រប់គ្រងតែមួយសង្ស័យថាមានលួចបង្កប់នៅសេវាកម្មបម្រើផ្លូវភេទខុសច្បាប់ ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនសហការជាមួយកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌ ធ្វើការស្រាវជ្រាវរហូតឆ្មក់បង្រ្កាបជាក់ស្តែងតែម្តង បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានចូលទៅពិនិត្យនៅតាមបន្ទប់នីមួយៗហើយប្រមូលបានសម្ភារៈមួយចំនួនធំ និងធ្វើការឃាត់ខ្លួននារីចំនួន០៧ដែលបម្រើកាងារនៅក្នុងទីតាំងម៉ាស្សា។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ក្រុមជនសង្ស័យត្រូវបាននាំខ្លួនយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដេីម្បីធ្វើការសាកសួរ និងបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


