ព័ត៌មានអន្ដរជាតិ
សេវាកម្មម៉ាស្សាថោកនៅថៃ កំពុងរងការវាយប្រហារអំពីកង្វះអនាម័យនិងប្រភពឆ្លងរោគ
សេវាកម្មម៉ាស្សារបស់ប្រទេសថៃ ដែលគេតែងតែល្បីសម្រាប់ការទាក់ទាញទេសចរនោះ កំពុងរងការវាយប្រហារ បន្ទាប់ពីការស្លាប់ជនបរទេសជាបន្តបន្ទាប់ ក្រោយការទទួលសេវាកម្មម៉ាស្សាដែលមានតម្លៃថោកនេះនៅតាមតំបន់ទេសចរណ៍ល្បីៗ។

សារព័ត៌មាន Thai Examiner បានរាយការណ៍ថា វេជ្ជបណ្ឌិតអាមេរិកម្នាក់បានចេញការព្រមានយ៉ាងខ្លាំងដល់អ្នកដំណើរ បន្ទាប់ពីឧប្បត្តិហេតុគួរឱ្យភ្ញាក់ផ្អើលមួយដែលអ្នកទេសចរម្នាក់បានឆ្លងមេរោគស្បែកយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីទទួលបានការម៉ាស្សាបែបថៃក្នុងតម្លៃទាប។
ការចេញការព្រមាននេះ កើតឡើងក្រោយបុរសជនជាតិអូស្រ្តាលីម្នាក់វ័យ ៤៣ឆ្នាំ បានដេកស្លាប់ក្នុងបន្ទប់ម៉ាស្សាដែលខ្លួនបានចំណាយប្រាក់ជាង១២ដុល្លារ សម្រាប់ការម៉ាស្សារយៈពេល១ម៉ោង កាលពីដើមសប្តាហ៍នេះ។
ការដកស្រង់ផ្សាយបន្តរបស់សារព័ត៌មាន វៀតណាម VN Express បានឲ្យដឹងថា ការម៉ាស្សាដែលមានតំលៃថោកនៅក្នុងប្រទេសថៃកំពុងបង្កភាពចម្រូងចម្រាស ខណៈដែលចំនួនអ្នកទេសចរកំពុងកើនឡើងរាយការណ៍ពីបញ្ហាសុខភាព ដែលបង្កើនការព្រួយបារម្ភអំពីស្តង់ដារអនាម័យ និងសុវត្ថិភាពនៃសេវាកម្មទាំងនេះ។

ពេលនេះព័ត៌មាននៃការស្លាប់ និងហានិភ័យសុខភាពដោយសារការឆ្លងរោគពីការទទួលសេវាកម្មម៉ាស្សាកំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គម។ សារព័ត៌មានវៀតណាម ផ្សាយថា វេជ្ជបណ្ឌិត Joe Whittington គ្រូពេទ្យបន្ទប់សង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងវីដេអូ TikTok ដ៏ពេញនិយមមួយដែលត្រូវបានបង្ហោះដោយស្ត្រីម្នាក់។
វីដេអូនោះ បង្ហាញពីជើងរបស់មិត្តប្រុសរបស់នាងមានស្នាមក្រហម ខ្ទុះពេញខ្លួន បន្ទាប់ពីម៉ាស្សា ៥ដុល្លារដែលធ្វើឡើងដោយស្ត្រីចំណាស់ម្នាក់នៅទីតាំងហាងម៉ាស្សានៅផ្លូវតូចក្នុងប្រទេសថៃ។ តាមការផ្សព្វផ្សាយនោះ ដំបូង បទពិសោធន៍ហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ នៅព្រឹកបន្ទាប់ បុរសនោះបានក្រោកពីដំណេក ឃើញជើងរបស់គាត់រលាក និងគ្របដណ្តប់ដោយដំបៅឈឺចាប់។ ការផុសវីដេអូនោះបានទាក់ទាញអ្នកចូលមើលជាង៣៦ម៉ឺនដងពេលចេញផ្សាយនៅថ្ងៃទី១២ខែកក្កដានេះ។

នៅដើមសប្តាហ៍នេះ បុរសជនជាតិអូស្ត្រាលីអាយុ ៤៣ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងនៅលើកោះសាមុយស្ថិតនៅភាគខាងត្បូងប្រទេសថៃ ក្រោយទទួលសេវាកម្មម៉ាស្សា។ ការស្លាប់របស់បុរសនោះ ត្រូវបានសារព័ត៌មានថៃរាយការណ៍ថា បានកើតឡើងក្រោយពីការដេកលង់លក់ក្នុងបន្ទប់ម៉ាស្សា ហើយ បុគ្គលិកម៉ាស្សា បានដឹងពីការដេកស្រមុកប៉ុន្មានដងនៅម៉ោង៤ទៀបភ្លឺ ហើយ នៅពេលព្រឹកក៏ប្រទះឃើញបាត់បង់ជីវិត។
ជនជាតិអូស្ត្រាលីដែលទទួលសេវាកម្មម៉ាស្សាបាត់បង់ជីវិតនោះ ត្រូវបានគេរាងការណ៍ថា ឈ្មោះ Christopher បានទៅលេងប្រទេសថៃជាមួយភរិយា ប៉ុន្តែបានដើរតែម្នាក់ឯងពីកន្លែងស្នាក់នៅក្បែរនោះ ទៅកាន់ហាងម៉ាស្សា។
ការទទួលសេវាកម្មម៉ាស្សារួចបាត់បង់ជីវិតនោះក៏ធ្លាប់កើតមានលើបុរសជនជាតិសិង្ហបុរីអាយុ ៥២ឆ្នាំម្នាក់កាលពីចុងឆ្នាំ២០២៤ ដែលបានទៅកម្សាន្តនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសថៃនៅខេត្តភូកេត ភាគខាងត្បូងថៃដែរ។
តាមសេចក្តីរាយការណ៍ របស់ Bangkok Post ដោយស្រង់សម្តីប៉ូលិសក្នុងតំបន់ កាលពីពេលនោះ បុរសនោះបានម៉ាស្សាខ្លួនដោយប្រើប្រេងរយៈពេល ៤៥នាទី ប៉ុន្តែបានថប់ដកដង្ហើមភ្លាមៗក្នុងអំឡុងពេលម៉ាស្សា៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


