សន្តិសុខសង្គម
អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់ចុះបង្រ្កាបទីតាំង ម៉ាស្សាចំនួន ៦ទីតាំង ដែលមានបង្កប់សេវាកម្មផ្លូវភេទ
ទីតាំងម៉ាស្សាចំនួន៦ទីតាំង នៅម្តុំលូ៥ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការឡោមព័ទ្ធសង្ស័យជាប់ពាក់ព័ន្ធការបង្កប់សេវា រកស៊ីជួញដូរផ្លូវភេទ។

ប្រតិបត្តិការចុះឡោមព័ទ្ធនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ទីតាំងម៉ាស្សាខាងលើ ស្ថិតនៅម្តុំលូ៥ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបឋមពីកម្លាំងអាវុធហត្ថបានឲ្យដឹងថា មុនចុះធ្វើការឡោមព័ទ្ធទីតាំងម៉ាស្សានេះ គឺកម្លាំងអាវុធហត្ថបានទទួលដំណឹងតាមរយៈ HOTLINE មានទីតាំងម៉ាស្សានៅម្តុំលូ៥ខាងលើ មានបង្កប់សេវាកម្មបម្រើផ្លូវភេទ និងមានអនីតិជនមិនទាន់គ្រប់អាយុកំពុងបម្រើការក្នុងទីតាំងទាំងនោះ។ លុះមកដល់វេលាម៉ោង១២រំលងអធ្រាត្រ កម្លាំងអាវុធហត្ថក៏បានចុះធ្វើការឡោមព័ទ្ធទីតាំងម៉ាស្សាទាំង៦ទីតាំង និងធ្វើការសាកសួរនាំទៅកាន់ម្ចាស់ទីតាំង រួមទាំងនារីៗដែលធ្វើការផ្នែកខាងក្នុង ដើម្បីប្រមូលភស្តុតាងបន្ថែម។


បច្ចុប្បន្នកម្លាំងអាវុធហត្ថបានធ្វើការនាំខ្លួនម្ចាស់ទីតាំងម៉ាស្សាខាងលើ រួមទាំងនារីៗដែលបម្រើការនៅក្នុងហាងខាងលើនោះ ទៅកាន់ការិយាល័យអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ រដ្ឋា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


