Connect with us

ព័ត៌មានជាតិ

ប្រជាការពារ​ម្នាក់ ត្រូវ​អធិការនគរបាលខណ្ឌឫស្សីកែវ​ផ្ដល់​ថវិកាព្យាបាល ខណៈ​ចុះ​បង្ក្រាប​ប៉ះទង្គិច​នឹង​ជន​ញៀន​ថ្នាំ​

បានផុស

នៅ

ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បាននាំយក ថវិកា​ព្យាបាល​មួយ​ចំនួន​ផ្ដល់ជូន​ប្រជាការពារសង្កាត់​មួយ​រូប ដែល​​រង​របួស​ក្នុង​ការ​ចុះ​បង្ក្រាប​ជន​ញៀន​ថ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដោយដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និង​ប្រជាការពារសង្កាត់ បាន​ធ្វើ​ការ​បង្ក្រាប​ករណី​ប្រើប្រាស់ ដោយ​ខុសច្បាប់នូវសារធាតុញៀន​នៅ​ចំណុចផ្ទះកំពុងសាងសង់ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ ដែល​សមត្ថកិច្ចឃាត់​បាន​ឈ្មោះ ប៉ាន់ ពៅពន្លក អាយុ២៨ឆ្នាំ។ ខណៈ​កំពុង​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ កម្លាំង​នគរបាល និង​ប្រជាការពារ​ បាន​ប៉ះទង្គិច​ បណ្ដាល​ឱ្យ​រងរបួស​ស្រាល​ចំនួន ៤នាក់ និង​ម៉ូតូ​ខូចខាត​ចំនួន ៣គ្រឿង។ ជន​សង្ស័យ​ខាង​លើ ត្រូវ​បាន​សាលា​ខណ្ឌឬស្សីកែវ បញ្ជូន​ទៅ​មណ្ឌល​ឱកាស​ខ្ញុំ ដើម្បី​បន្សាបគ្រឿងញៀន៕

ដោយ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ នាទីutes មុន

ម្ចាស់​ចម្ការ​ទុរេន​ថា កត្តា​អាកាសធាតុល្អ​ធ្វើ​ឱ្យ​ទុរេននៅរមណីយដ្ឋាន​ទឹកឈូ​ធំៗ​ល្អ ​ក្នុង​ការ​ប្រមូលផល

សន្តិសុខសង្គម៥១ នាទីutes មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រជាការពារ​ម្នាក់ ត្រូវ​អធិការនគរបាលខណ្ឌឫស្សីកែវ​ផ្ដល់​ថវិកាព្យាបាល ខណៈ​ចុះ​បង្ក្រាប​ប៉ះទង្គិច​នឹង​ជន​ញៀន​ថ្នាំ​

សន្តិសុខសង្គម៣ ម៉ោង មុន

សាច់ជ្រូក​បង្កក​ខូចគុណភាព​ ជាង១ពាន់គីឡូក្រាម​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ដុត​កម្ទេចចោល

សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​សំណូមពរ​អាជ្ញាធរ​ជួសជុល​ជង្ហុក​មួយ​កន្លែង​ ដើម្បី​បង្ការ​គ្រោះថ្នាក់​ ពិសេស​គឺពេល​រាត្រី

Sokha Hotels

ព័ត៌មានពេញនិយម