ព័ត៌មានអន្ដរជាតិ
អាហ្វ្រិកបន្ទោសពិភពលោកវិញចំពោះការផ្ទុះឡើង Omicron
កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងពីក្តីបារម្ភជុំវិញវីរុសកូវីដបំប្លែងខ្លួន Omicron ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូង ។ ការលេចចេញនេះកើតឡើង នៅ ពេលដែលទ្វីបអាហ្រ្វិកតស៊ូជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងទាប ខណៈ WHO ប៉ាន់ស្មានថា មានតែ ៧.៥ ភាគរយប៉ុណ្ណោះ ។

ទន្ទឹមនោះ អ្នកជំនាញអាហ្រ្វិកខាងត្បូងលោក Solly Moeng បានប្រាប់សារព័ត៌មាន Sputnik ថា សហគមន៍អន្តរជាតិមិនគួរស្តីបន្ទោសប្រទេសអាហ្រ្វិកសម្រាប់អត្រាចាក់វ៉ាក់សាំងទាបនោះទេ ខណៈពេលដែលពួកគេកំណត់លទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងទៅ ឲ្យអាហ្វ្រិក ។
លោក Moeng បាននិយាយថា “ប្រទេសជាច្រើននៃទ្វីបអាហ្រ្វិកកំពុងជួបការលំបាកក្នុងការទទួលបានវ៉ាក់សាំង ។ ពិភពលោកអាចបដិសេធការចាក់វ៉ាក់សាំងទៅ កាន់ទ្វីបអាហ្រ្វិក ហើយនៅ តែបន្ទោសជនជាតិអាហ្រ្វិកថាមិនបានចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ ដែលជារឿងមិនសមហេតុសមផល”។

លោក Moeng បានកត់សម្គាល់ថា ប្រទេសអភិវឌ្ឍន៍ទាំងនេះមានបរិមាណដ៏ច្រើននៃវ៉ាក់សាំងដែលរដ្ឋកំពុងអភិវឌ្ឍន៍ចង់ទិញ និងចង់បាន ប៉ុន្តែកំពុងត្រូវបានរារាំងមិនឲ្យទទួលបាន ។
លោក Moeng ជឿជាក់ថា វីរុសកូវីដបំប្លែងខ្លួន omicron មានផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក និងធ្វើឲ្យខូចសេដ្ឋកិច្ចអាហ្វ្រិក ។ លោកបាននិយាយថា អ្នកវិទ្យាសាស្ត្រមិនបានត្រៀមខ្លួនទេ ពួកគេទំនងជាគិតថា វាមានសារៈសំខាន់ក្នុងការប្រកាសអំពីវីរុសថ្មីនេះឲ្យបានលឿនតាមដែលអាចធ្វើទៅ បាន ។

គួរបញ្ជាក់ថា វីរុសកូវីដបំប្លែងខ្លួន Omicron ត្រូវបានរកឃើញជាលើកដំបូងនៅ អាហ្វ្រិកខាងត្បូង ហើយបានរាយការណ៍ទៅ អង្គការសុខភាពពិភពលោក (WHO) នៅ ថ្ងៃទី ២៤ ខែវិច្ឆិកា ។
ចាប់តាំងពីពេលនោះមក វាបានរីករាលដាលដល់ប្រទេសជាច្រើន រួមទាំងនៅ អឺរ៉ុប និងអាស៊ី ដែលរហូតមកដល់ពេលនេះក៏មានការរឹតបន្តឹងការធ្វើដំណើរបណ្ដាប្រទេសមកពីអាហ្វ្រិកផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ្នកវិទ្យាសាស្ត្រថា ចាក់វ៉ាក់សាំង ៣ ដូសមិនគ្រប់គ្រាន់ទេ ៤ ដូសទើបកម្ចាត់ Omicron
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


