ព័ត៌មានអន្ដរជាតិ
UN៖ ពិភពលោកនឹងខ្សត់ទឹកធ្ងន់ធ្ងរ ព្រោះតែសកម្មភាពមនុស្ស
វិទ្យាស្ថានស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បានលើកឡើងកាលពីថ្ងៃអង្គារថា ពិភពលោកកំពុងឈានចូលយុគសម័យកាលមួយនៃ«ការក្ស័យធននៃទឹកជាសកល» ជាមួយនឹងទន្លេ បឹង និងអាងស្តុកទឹកដែលស្រកលឿនជាងធម្មជាតិ ដែលអាចបំពេញបន្ថែម។

របាយការណ៍នោះ បញ្ជាក់ថា ការប្រើប្រាស់លើសកម្រិតជាយូរឆ្នាំ ការបំពុល ការបំផ្លាញបរិស្ថាន និងសម្ពាធអាកាសធាតុ បានបណ្ដាលឱ្យប្រព័ន្ធទឹកជាច្រើន ឆ្លងកាត់កម្រិតដែលមិនអាចស្ដារឡើងវិញបានទៀត។
ទោះបីយ៉ាងណា កង្វះទឹក និងវិបត្តិរបស់វា មិនអាចទ្រទ្រង់គ្រប់គ្រាន់សម្រាប់ស្ថានភាពទឹកថ្មីៗរបស់ពិភពលោកទៀតឡើយ។ តាមរបាយការណ៍ថ្មីមួយរបស់សាកលវិទ្យាល័យអង្គការសហប្រជាជាតិ ស្ថាប័នស្រាវជ្រាវទឹក បរិស្ថាន និងសុខភាព (UNU-INWEH)។
ក្នុងរបាយការណ៍បន្តទៀតថា៖ «ការក្ស័យធនទឹក គឺជាស្ថានភាពនៃការប្រើប្រាស់ទឹករយៈពេលវែងលើសពីការផ្គត់ផ្គង់ឡើងវិញ ហើយបង្កការខូចខាតដល់ធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដល់ថ្នាក់មិនអាចស្ដារឡើងវិញទៅកម្រិតដើមបានទៀតឡើយ»។
របាយការណ៍ បានបញ្ជាក់ថា ដោយសារតែការលុបបឹងធំៗជាច្រើន នៅលើពិភពលោក និងការកើនឡើងនៃការបាក់ច្រាំងទន្លេធំៗ ដែលទឹកមិនអាចឆ្លងកាត់ទៅវិញទៅមកបានក្នុងរយៈពេលមួយឆ្នាំៗ។
មិនតែប៉ុណ្ណោះ ពិភពលោកបានបាត់បង់តំបន់ជ្រោយទឹកយ៉ាងច្រើនប្រមាណ ៤១០ លានហិកតា ប្រហែលស្មើនឹងទំហំសហភាពអឺរ៉ុប ដែលបានបាត់បង់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចំណែក ការថយចុះនៃទឹកក្រោមដីគឺជាសញ្ញាមួយផ្សេងទៀតនៃការក្ស័យធននេះ។
យ៉ាងណា ប្រហែល ៧០ភាគរយនៃអាងទឹកក្រោមដីធំៗ ដែលប្រើសម្រាប់ផឹកនិងស្រោចស្រព កំពុងបង្ហាញពីការថយចុះរយៈពេលវែងជាមួយនឹងវិបត្តិ «ថ្ងៃសូន្យ» កើនឡើង ពេលដែលតម្រូវការលើសពីការផ្គត់ផ្គង់ ដែលជាមុខមាត់ទីក្រុងនៃស្ថានភាពថ្មីនេះ។
ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរ ដោយបណ្ដាលឱ្យបាត់បង់ជាង ៣០ភាគរយនៃទឹកកកភ្នំទូទាំងពិភពលោកចាប់តាំងពីឆ្នាំ ១៩៧០ និងទឹករលាយតាមរដូវ ដែលមានប្រជាជនរាប់រយលាននាក់ពឹងផ្អែកលើ៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


