ព័ត៌មានអន្ដរជាតិ
ហេតុអ្វី អ្នកជំនាញបារម្ភខ្លាំងម្ល៉េះ ចំពោះការផ្ទុះជំងឺអេបូឡា នៅ អាហ្វ្រិក?
កាលពីថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ករណីសង្ស័យឆ្លងជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានឈានដល់ ៦០០ករណី ចំណែកអ្នកជំងឺស្លាប់ ក៏កើនដល់ ១៣៩នាក់ដែរ។

ដ្បិត WHO ច្រានចោលក្តីបារម្ភថា ជំងឺនេះអាចរាលដាលធ្ងន់ធ្ងរជាសកលក៏ពិតមែន ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្ត ក៏បានទាញសញ្ញាអាសន្នរួចហើយផងដែរ ព្រោះមើលឃើញពីហានិភ័យ នៃការផ្ទុះនៅទ្វីបអាហ្វ្រិក។
ដូច្នេះហើយ ទើបមានសំណួរថា ហេតុអ្វី អ្នកជំនាញបារម្ភខ្លាំងម្ល៉េះ ចំពោះការផ្ទុះជំងឺអេបូឡា នៅអាហ្វ្រិក?

កាលពីថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ គេហទំព័រ Vietnam.vn បានលើកឡើងពីកត្តាមួយចំនួន ដែលគេសន្មតថា ការផ្ទុះឡើងនៃជំងឺអេបូឡា ក្នុងតំបន់អាហ្វ្រិក តែងតែបង្កើតជាក្តីបារម្ភ និងការប្រុងប្រយ័ត្នខ្ពស់ ពីសំណាក់អ្នកជំនាញសុខភិបាល ទូទាំងពិភពលោក។ កត្តាទាំងនោះមានដូចជា៖
១. អត្រាស្លាប់ខ្ពស់
អេបូឡា ស្ថិតក្នុងចំណោមជំងឺកាចសាហាវបំផុតមួយ ដោយវាបង្កជាគ្រុនក្តៅខ្លាំង និងការហូរឈាមធ្ងន់ធ្ងរ ទាំងក្នុងនិងក្រៅរាងកាយ។ អត្រាស្លាប់ជាមធ្យមនៃអ្នកឆ្លងជំងឺនេះ គឺប្រហែល ៥០% ប៉ុន្តែក្នុងដំណាក់កាលផ្ទុះឡើងខ្លះ វាអាចហក់ឡើងរហូតដល់ ៩០% ឯណោះ ប្រសិនបើគ្មានការព្យាបាលទាន់ពេលវេលា។
២. ប្រព័ន្ធសុខាភិបាលនៅមានកម្រិត
តំបន់ដែលជួបប្រទះការផ្ទុះជំងឺនេះ ភាគច្រើនខ្វះខាតសម្ភារវេជ្ជសាស្ត្រ និងឧបករណ៍ការពារខ្លួនសម្រាប់គ្រូពេទ្យ, មិនសូវមានមន្ទីរពិសោធន៍ទំនើប សម្រាប់ធ្វើតេស្តរកវីរុសឲ្យបានលឿន ព្រមទាំងខ្វះកម្លាំងគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដើម្បីទប់ទល់នឹងចំនួនអ្នកជំងឺ។
៣. បញ្ហាលំហូរជនភៀសខ្លួន និងជម្លោះប្រដាប់អាវុធ
នៅក្នុងតំបន់ខ្លះ ដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានជម្លោះប្រដាប់អាវុធ និងអសន្តិសុខ ដែលធ្វើឲ្យ គ្រូពេទ្យ មិនអាចចូលទៅកាន់តំបន់ផ្ទុះជំងឺ ដើម្បីជួយព្យាបាលបាន ចំណែកប្រជាជនរត់ភៀសខ្លួនឆ្លងកាត់ព្រំដែន ធ្វើឲ្យវីរុសរីករាលដាលកាន់តែលឿន និងពិបាកគ្រប់គ្រង បំផុត។
៤. ទំនៀមទម្លាប់ និងការខ្វះទំនុកចិត្តលើប្រព័ន្ធសុខាភិបាល
ក្នុងពិធីបុណ្យសពបែបប្រពៃណីនៅតំបន់នេះ តែងមានការប៉ះពាល់ផ្ទាល់ ជាមួយសពអ្នកស្លាប់ដោយសារអេបូឡា។ ម្យ៉ាង ការមិនទុកចិត្តគ្រូពេទ្យ និងខ្វះព័ត៌មាន ក៏ជាបញ្ហាធំដែរ! ប្រជាជនខ្លះភ័យខ្លាច មិនហ៊ានរាយការណ៍ប្រាប់អាជ្ញាធរ ឬលាក់បាំងអ្នកជំងឺ ដែលធ្វើឲ្យជំងឺកាន់តែរាលដាលក្នុងសហគមន៍៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


