Connect with us

សន្តិសុខសង្គម

អគ្គិភ័យ​ឆាបឆេះ​ហាងលក់ម៉ូតូ​ក្នុងក្រុង​កំពត​បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ៥៧​គ្រឿង ​និងរថយន្ត​២គ្រឿង

បានផុស

នៅ

រថយន្ត និងម៉ូតូរាប់សិបគ្រឿងបានរងការខូចខាតដោយសារអគ្គិភ័យឆាបឆេះហាងលក់ម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត។

ហេតុការណ៍នេះបានកើតឡើងនាព្រឹកព្រលឹមថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១​ ដែលការសន្និដ្ឋានបឋមបណ្តាលមកពីទុស្សេខ្សែភ្លើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៦​ព្រឹកថ្ងៃទី៩ ខែធ្នូមានករណីអគ្គិភ័យមួយបានកើតឡើងនៅ ហាងលក់ម៉ូតូឈ្មោះ “ហុងដាលីប៉េង” ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

លោកបានបន្តថា ភ្លើងបានរលត់ទៅ វិញនៅ ម៉ោងជិត ៨ព្រឹក បន្ទាប់ពីលោកបានដឹកនាំកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តចុះអន្តរាគមន៍ជាមួយរថយន្តពន្លត់អគ្គីភ័យ៣គ្រឿងប្រើទឹកអស់៦ស៊ីទែន។

លោកស្នងការបានបញ្ជាក់ថា ជាការសន្និដ្ឋានជំហានដំបូង ករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ហើយទោះមិនមាន សមាជិកគ្រួសារណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរក៏ពិតមែន តែហេតុការណ៍នេះបានបណ្តាលឱ្យខូចខាតម៉ូតូកំពុងដាក់តាំងលក់ចំនួន ៥៧ គ្រឿង រថយន្តលុចស៊ីស៥៧០ ពណ៌ស មួយគ្រឿង និងរថយន្តម៉ាកហុងដាស៊ី.អ.វី (CRV) ផលិតឆ្នាំ២០១៨ មួយគ្រឿង។

យ៉ាងណាក៏ដោយ ក្រោយពីភ្លើងរលត់ភ្លាមៗ សមត្ថកិច្ចមិនទាន់ទទួលបានរបាយការណ៍ស្តីពីទំហំថវិកានៃការខាតបង់នៅឡើយទេ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម