សេដ្ឋកិច្ច
បុរី មេគង្គ លែន បានយកឈ្នះពានរង្វាន់ អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតបានល្អដាច់គេ ទូទាំងទ្វីបអាស៊ី ពីកម្មវិធី ពានរង្វាន់អចលនទ្រព្យ ២០២១
កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៊ី Property Guru Asia Property Awards ២០២១ ត្រូវបានបញ្ចប់ការវាយតម្លៃផ្ដាច់ព្រ័ត្រ និងប្រកាសជយលាភីកាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ នេះជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រទេសកម្ពុជា ដែលអ្នកអភិវឌ្ឍន៍ក្នុងស្រុកយើងបានយកឈ្នះអ្នកអភិវឌ្ឍន៍ល្បីៗក្នុងតំបន់ជាច្រើនជាង១០ប្រទេស ព្រមទាំងទទួលបានជ័យលាភីល្អដាច់គេប្រចាំទ្វីបអាស៊ី។
តាមរយៈការផ្សាយផ្ទាល់ចេញពីគេហទំព័រផ្លូវការនៃកម្មវិធីអន្តរជាតិដ៏ធំ Property Guru Asia Property Awards បានប្រកាសថា បុរី មេគង្គលែន ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍គំនិតច្នៃប្រឌិតល្អដាច់គេទូទាំងទ្វីអាស៊ី Best Breakthrough Developer Asia ប្រចាំឆ្នាំ២០២១។ គួររំលឹកផងដែរ មេគង្គលែន ម្ចាស់ជយលាភីទ្វីបអាស៊ីនេះ ទើបតែបានឈ្នះពានរង្វាន់ប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួន ២ ពានរង្វាន់ និងរង្វាន់ទទួលស្គាល់ខ្ពស់បំផុត ៣រង្វាន់ រួចបន្តការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្តជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលៗដែលជាជ័យលាភីពីប្រទេសឯទៀតក្នុងទ្វីបអាស៊ី។ នេះពិតជាសមិទ្ធផលដ៏គួរឲ្យកោតសរសើរ ដែលបញ្ជាក់យ៉ាងច្បាស់ពីការអភិវឌ្ឍន៍អចលនទ្រព្យប្រទេសកម្ពុជាយើងទៅលើ គុណភាព ស្តង់ដារ គំនិតច្នៃប្រឌិត ម៉ូតផ្ទះស្អាត គឺទទួលបានការវាយតម្លៃខ្ពស់ជាងប្រទេសផ្សេងៗក្នុងតំបន់ ។
កម្មវិធីប្រកួតប្រជែងអន្តរជាតិដ៏ល្បី ពានរង្វាន់អចលនទ្រព្យ Property Guru ២០២១ ទ្វីបអាស៊ី នេះគឺជាកម្មវិធីប្រកួតប្រជែង ដោយមានការចូលរួមពីជយលាភីអចលនទ្រព្យផ្តាច់គេប្រចាំប្រទេស ច្រើនជាង១០ប្រទេសក្នុងទ្វីបអាស៊ី មានដូចជា ប្រទេស សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ហ្វីលីពិន ល។ ហើយការវាយតម្លៃនេះ គឺឆ្លងកាត់ការសម្រិតសម្រាំងពីអ្នកជំនាញអន្តរជាតិដោយផ្អែកទៅលើស្តង់ដារ និងវិជ្ជាជីវៈកម្រិតពិភពលោក ដើម្បីស្វែងរកជយលាភីល្អផ្តាច់គេទូទាំងទ្វីបអាស៊ី។
ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនា វីដេអូការប្រកាសចេញពីផេកផ្លូវការ Property Guru Asia Property Awards។



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


