ព័ត៌មានជាតិ
បុរី មេគង្គ លែន រៀបចំ“ពិធីប្រគល់សោផ្ទះជូនអតិថិជនជាលើកទី ២ ចំនួន ២០០ គ្រួសារ ក្នុងគម្រោង ហ្គោលឌិនអាវិននូ ម្ដងទៀត
យើងសង្កេតឃើញថា នៅក្នុង “ពិធីប្រគល់សោផ្ទះជូនអតិថិជន ជាលើកទី ២ ចំនួន ២០០ គ្រួសារ ក្នុងគម្រោង ហ្គោលឌិន អាវិននូ” កាលពីថ្ងៃអាទិត្យ ទី ២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយមាននូវវត្តមាន លោកស្រី អឿន ស្រីលក្ខ័ ប្រធានផ្នែកទីផ្សារ លោក នាក់ ចាន់ដារា ប្រធានផ្នែកការដ្ឋាន និងលោកស្រី លី មុយស៊ីម ប្រធានផ្នែកលក់ បានអញ្ជើញចូលរួមជាគណៈអធិបតី រួមជាមួយវត្តមាន ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ បុរី មេគង្គ លែន លោកស្រី សុគន្ធ នីសា ព្រមជាមួយថ្នាក់ដឹកនាំរបស់បុរី មេគង្គ លែន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមផងដែរ។

គួរបញ្ជាក់ផងដែរថា ការរៀបចំនេះ មិនមែនជាលើកទីមួយនោះទេ ដែលបុរី មេគង្គ លែន ធ្វើការរៀបចំជូនអតិថិជន ហើយការប្រារព្ធពិធីនេះ គឺដើម្បីជាការអគុណ និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់អតិថិជនដែលស្រលាញ់ពេញចិត្ត ហើយក៏បានទិញផ្ទះ និងបានចូលមករស់នៅក្នុងគម្រោងធំទី ២ នេះ ជាបន្តបន្ទាប់ ដោយការប្រារព្ធឡើងលើកទី ១ កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ នេះបញ្ជាក់ឲ្យឃើញថា ត្រឹមតែរយៈពេលដ៏ខ្លី មិនដល់ ១ ឆ្នាំផង បុរី មេគង្គ លែន ទទួលបាននូវការទុកចិត្តពីអតិថិជនយ៉ាងច្រើន ដែលការកើនឡើងនឹកស្មានមិនដល់។ អ្វីទាំងអស់នេះបានបញ្ជាក់ឲ្យឃើញថា បុរី មេគង្គ លែន ពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនកាន់តែខ្លាំងឡើង ចំពោះអតិថិជនដែលបានទិញផ្ទះនៅបុរី មេគង្គ លែន សុទ្ធសឹងតែទទួលបាននូវការមើលថែ ទាំងមុនពេលចូលរស់នៅ និងក្រោយការចូលរស់នៅក្នុងគម្រោងនីមួយៗ។

លោកស្រី អឿន ស្រីលក្ខ័ ប្រធានផ្នែកទីផ្សារ បុរី មេគង្គ លែន បានផ្តល់មតិស្វាគមន៍បើកកម្មវិធីថា បុរី មេគង្គ លែន អាចចាត់ទុកថាជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានចំណាស់មួយ ដែលបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០១៤ ពោរពេញដោយបទពិសោធន៍ ក្នុងវិស័យអចលទ្រព្យ អស់រយៈពេល ៩ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវ ដែលជាអ្នកជំនួញជោគជ័យ មាននូវទស្សនវិស័យ អាជីវកម្មវែងឆ្ងាយ ចង់ផ្តល់ឲ្យអតិថិជន បុរីមេគង្គ លែន និងប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវគុណតម្លៃ នៃការរស់នៅដ៏ប្រណិតឥតខ្ចោះ និង គុណភាពផ្ទះជាមរតក ដូចនេះ លោកទាំងពីរបានសម្រេចចេញនូវបេសកកម្មសំខាន់ ៣ រួមមាន ៖
១.ការបង្កើនបរិយាកាសរស់នៅសុខដុមរមនា និងភាពថ្លៃថ្នូរ កាន់តែប្រសើរឥតឈប់ឈរ។
២.ននានុវត្តន៍ នៃការរចនាស្ថាបត្យកម្ម និងសំណង់ប្រណិតឥតខ្ចោះលើសពីការរំពឹងទុក។
៣.ការអភិវឌ្ឍធនធានមនុស្ស និងការចូលរួមចែករំលែកការងារសង្គម។

លោកស្រី លី មុយស៊ីម ប្រធានផ្នែកលក់ បានធ្វើបទបង្ហាញពីគម្រោងធំទី ២ ហ្គោលឌិន អាវិននូ គឺជាគម្រោងដែលត្រូវបានរចនាឡើងដោយផ្អែកលើរចនាបថស្ថាបត្យកម្មបែបទំនើប និងជារចនាបថពហុមុខងារ ស័ក្ដិសមបំផុតសម្រាប់ការរស់នៅ និងការធ្វើអាជីវកម្ម ដោយគម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២០១១ ដែលជាតំបន់មមាញឹក ផ្ដល់ភាពងាយស្រួលក្នុងការប្រកបអាជីវកម្មបានគ្រប់ប្រភេទ ហើយមានចម្ងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះ ពីផ្សាអ៊ីអន ២ អាកាសយានដ្ឋានអន្តរជាតិ ផ្សារម៉ាក្រូ និងផ្សារដើមគរថ្មី រួមទាំងតំបន់សេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតផងដែរ។

លោកស្រី ក៏បានបន្តដែរថា ដើម្បីជាការអបអរសាទរសម្រាប់ “ពិធីប្រគល់សោផ្ទះជូនអតិថិជន ជាលើកទី ២ ចំនួន ២០០ គ្រួសារ ក្នុងគម្រោង ហ្គោលឌិន អាវិននូ” ក្រុមហ៊ុនបានចេញនូវប្រម៉ូសិនពិសេសដែលសម្រាប់គម្រោង ហ្គោលឌិន អាវិននូ ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ដោយការផ្តល់ជូនរួមមាន ៖
១.សម្រាប់ការកក់ ឬទិញផ្ទះអាជីវកម្ម A នឹងទទួលបានម៉ាស៊ីនត្រជាក់ ៧ គ្រឿងភ្លាមៗ។
២.សម្រាប់ការកក់ ឬទិញផ្ទះអាជីវកម្ម B នឹងទទួលបានម៉ាស៊ីនត្រជាក់ ៦ គ្រឿងភ្លាមៗ។
៣.សម្រាប់ការកក់ ឬទិញផ្ទះវិឡាកូនកាត់ នឹងទទួលបានម៉ាស៊ីនត្រជាក់ ៤ គ្រឿងភ្លាមៗ និងបង់ ៦ ភាគរយ ទទួលបាន ១ ភាគរយ ត្រលប់មកវិញ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកទីតាំងផ្ទាល់ ឬខលមកកាន់លេខទូរស័ព្ទ ៖ ០៦១ ៩៥៥ ៩៩៩។

ក្រុមហ៊ុន មេគង្គ លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានម៉ូតផ្ទះស្អាតដាច់គេ និងគុណភាពសំណង់រឹងមាំឈានមុខគេមួយក្នុងវិស័យអចលនទ្រព្យ នៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃក្រុមហ៊ុនកំពុងអភិវឌ្ឍន៍គម្រោងធំៗចំនួនពីរ នោះគឺគម្រោង ហ្គោលឌិន អាវិននូ ដែលមានទីតាំងស្ថិតនៅលើផ្លូវ ២០១១ និង គម្រោង មេគង្គ ស៊ីធី ស្ថិតលើផ្លូវជាតិ ៦ អា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


