KPT+
កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្ន ជួបបញ្ហាទាំង ៥ នេះ
ភាពឯកោ គឺសំដៅ លើការនៅ តែម្នាក់ឯង គឺជាអារម្មណ៍មួយប្រភេទដែលធ្វើឲ្យយើងមានអារម្មណ៍ថាល្ហល្ហេវ និងមានអារម្មណ៍ថាគ្មានអ្នកណាត្រូវការ។ គ្នាយើងដែលមានអារម្មណ៍ឯកោអាចនឹងមានការលំបាកក្នុងបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដទៃ។ ភាពឯកោនេះ ក៏អាចផ្តល់ផលអវិជ្ជមានទៅលើសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តយើងផងដែរ។
១. ជំងឺបាក់ទឹកចិត្ត
ទោះបីជាភាពឯកោមានលក្ខណៈខុសពីជំងឺបាក់ទឹកចិត្ត ប៉ុន្តែភាពឯកោត្រូវបានគេចាត់ចូលជារោគសញ្ញាជំងឺបាក់ទឹកចិត្ត។ ការសិក្សាមួយចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ The Lancet កាលពីខែមករាកន្លងទៅនេះបានរកឃើញថាការផ្តាច់ខ្លួនពីសង្គម គឺជាកត្តាហានិភ័យមួយនៃភាពឯកោ។ ការសិក្សានេះក៏បានឲ្យដឹងទៀតថាអ្នកដែលមានជំងឺបាក់ទឹកចិត្តតែងមានអារម្មណ៍ឯកោជានិច្ច។
២. បង្កឲ្យមានការរលាក
យោងតាមការសិក្សាឆ្នាំ២០១៥ គេរកឃើញថាភាពឯកោអាចមានទំនាក់ទំនងជាមួយនឹងការរលាក។ នេះមកពីភាពឯកោអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលអាចបង្កការរលាកបន្ថែម និងបណ្ដាលឲ្យមានជំងឺរ៉ាំរ៉ៃផ្សេងៗ។
៣. បង្កើនហានិភ័យជំងឺបេះដូង
ភាពឯកោអាចបង្កើនហានិភ័យនៃការវិវត្តជំងឺបេះដូង។ ការសិក្សាឆ្នាំ២០១៦ទៅលើសុខភាពបេះដូងបានឲ្យដឹងថាអ្នកដែលមានទំនាក់ទំនងក្នុងសង្គមតិចមានហានិភ័យខ្ពស់រហូតដល់៣០%នៃការមានជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ អ្នកស្រាវជ្រាវក៏បានសន្មតថា នេះអាចមកពីកត្តាផ្សេងៗរួមផ្សំដែរ ដូចជាការជក់បារីជាដើម។
៤. ជំងឺលើសសម្ពាធឈាម
គ្នាយើងដែលមានអារម្មណ៍ឯកោងាយប្រឈមនឹងជំងឺលើសសម្ពាធឈាម នេះបើយោងតាមការសិក្សាឆ្នាំ២០១០ចេញផ្សាយនៅក្នុង អត្ថបទ Psychology and Aging។ ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់យល់ច្បាស់ពីមូលហេតុ ប៉ុន្តែការសិក្សានេះបានចង្អុលបង្ហាញថា ភាពឯកោអាចទាក់ទងនឹងការផ្លាស់ប្ដូរនៃសរសៃអាកទែរ។
៥. ជំងឺភ្លេចភ្លាំង
ភាពឯកោអាចបង្កផលវិបាកមួយចំនួនទៅលើមនុស្សវ័យចំណាស់ ដែលភាពឯកោនេះអាចមកពីការរស់នៅម្នាក់ឯង ឬបាត់បង់សមាជិកគ្រួសារ។ បញ្ហាដែលមនុស្សវ័យចំណាស់ងាយជួបប្រទះគឺ ជំងឺភ្លេចភ្លាំង។ ម៉្យាងទៀត បើសិនមនុស្សវ័យចំណាស់រស់នៅក្នុងបរិយាកាសដែលការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមមានកម្រិត នោះស្ថានភាពជំងឺភ្លេចភ្លាំងរបស់ពួកគាត់នឹងកាត់តែអាក្រក់ទៅៗដែរ៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង