ព័ត៌មានជាតិ
អ្នកភូមិព្រែករកា រង់ចាំស្ពានឆ្លងទន្លេមេគង្គទីមួយនៅខេត្តក្រចេះ
ដំណឹងនៃការស្ថាបនាស្ពានឆ្លងកាត់ទន្លេមេគង្គពីក្រុងក្រចេះភ្ជាប់មកភូមិព្រែករកា ស្រុកព្រែកស្រប់បានលេចឮដំណឹងតៗគ្នាជាច្រើនឆ្នាំមកហើយ ខណៈរូបរាងពិតប្រាកដនៅតែជាទន្ទឹងរង់ចាំរបស់អ្នកភូមិដែលភាគច្រើនប្រកបរបរធ្វើចម្ការ។
អ្នកភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វបានឲ្យកម្ពុជាថ្មីដឹងថា គម្រោងស្ពាននេះលេចឮព័ត៌មានជាច្រើនឆ្នាំ តាំងពីស្ពានស្ទឹងត្រង់ក្រូចឆ្មារមិនទាន់សាងសង់មកម៉្លេះ ប៉ុន្តែមកដល់ពេលនេះអ្នកភូមិនៅតែបន្តរង់ចាំដដែល។
បណ្តាខេត្តជាប់ដងទន្លេមេគង្គមានស្ទឹងត្រែង កំពង់ចាមអីសុទ្ធតែមានស្ពានឆ្លងទន្លេ នៅឡើយតែខេត្តក្រចេះមួយ។
គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គ្រោងបើកការដ្ឋាននៅដើមឆ្នាំ២០២៣។ ស្ពាននេះសាងសង់ភ្ជាប់ពីក្រុងក្រចេះមកស្រុកព្រែកប្រសព្វ ដែលបច្ចុប្បន្នខណ្ឌចែកដោយទន្លេហើយអ្នកភូមិព្រែករកា ត្រូវពឹងផ្អែកលើការឆ្លងដទៅមកដែលត្រូវចំណាយថវិកានិងប្រឈមមុខហានិភ័យផងដែរ៕







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


