Connect with us

ព័ត៌មានជាតិ

កសិករឃុំដារ ផ្តោតសំខាន់លើដំណាំដំឡូងមី បន្ទាប់ពីដំណាំស្រូវរដូវវស្សាជាដាំណាំយុទ្ធសាស្ត្រ

បានផុស

នៅ

ផ្ទៃដីកសិកម្មប្រមាណ ៩៤៩ហិកតា នៃផ្ទៃដីកសិកម្មសរុបនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ គ្របដណ្តប់ទៅដោយដំណាំដំឡូងមី បន្ទាប់ពីដំណាំស្រូវរដូវវស្សា។ ពលរដ្ឋរំពឹងថា តម្លៃទីផ្សារដំឡូងមី នៅឆ្នាំក្រោយនឹងមានទីផ្សារល្អសមរម្យ ជាងឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋបានឲ្យដឹងថា ការបង្កបង្កើនផលដំណាំដាំដុះដំឡូងមីឆ្នាំនេះ បានចាប់ផ្ដើមនាអំឡុងខែឧសភា គិតមកដល់ពេលនេះ គឺមានរយៈពេលជិត២ខែ ហើយបច្ចុប្បន្នស្ថិតក្នុងការថែទាំ បាញ់ថ្នាំស្មៅ និងបាញ់ថ្នាំជីបំប៉ន។ ប៉ុន្តែការដាំដំឡូងមីឆ្នាំនេះ ពលរដ្ឋមួយចំនួន មិនមានការប្រើប្រាស់ជីដាក់ទ្រាប់បាតដូចមុននោះទេ ដោយសារខ្លាចតម្លៃដំឡូងមីមានការប្រែប្រួលចុះថ្លៃធ្វើឲ្យខាតបង់ថវិកាកាន់តែខ្លាំង។

តាមការឲ្យដឹងពីលោក ឈាង វត មេឃុំដារ បានឲ្យដឹងថា ឃុំដារមានផ្ទៃដីកសិកម្មសរុបចំនួន ៣៣៦៩ហិកតា ក្នុងនោះរួមមាន ដំណាំស្រូវវស្សា ១០៩៨ហិកតា, ដំឡូងមី មានចំនួន ៩៥៩ហិកតា, ស្វាយចន្ទី ៧៣១.៥០ហិកតា, ស្រូវប្រាំង ៤២៦ហិកតា និងដំណាំកៅស៊ូ ២៣ហិកតា។ លោកញ្ជាក់ថា ដំណាំស្រូវវស្សា គិតមកដល់ពេលនេះ គឺសម្រេចបានប្រមាណជា ៩០ភាគរយ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម