Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីឃាតកម្មសម្លាប់បុរសវ័យ ៦៥ ឆ្នាំ នៅស្រុកព្រែកប្រសព្វ

បានផុស

នៅ

កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកព្រែកប្រសព្វ និងស្រុកសំបូរ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយព្យាយរត់គេច បន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់បុរសវ័យ៦៥ឆ្នាំ បណ្តាលឲ្យស្លាប់ក្នុងរោងចាំចម្ការ។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនាវេលាម៉ោង ១១:៤០ នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចសោមដេប៉ូ ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ ជីង ចាន់ អាយុ ២៥ឆ្នាំ រស់នៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ករណី​ឃាតកម្មដោយប្រើដាវសម្លាប់ជនរងគ្រោះ​មាន​ឈ្មោះ ប៉ុន សុទ្ធ អាយុ ៦៥ ឆ្នាំ បាន​កើត​ឡើង​កាល​ពី​យប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ នៅរោងចំការស្វាយចន្ទី ក្នុងភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញបាននាំជនសង្ស័យទៅបង្ហាញទីតាំងលាក់វត្ថុតាង និងដកហូតបានដាវ ១ដើម ដែលត្រូវបានលាក់ទុកក្រោមគល់ឈើក្បែរផ្ទះជនសង្ស័យ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា បានជាជនសង្ស័យហ៊ានដល់ថ្នាក់យកដាវកាប់ទៅជនរងគ្រោះនោះ ពីព្រោះដោយសារខឹងជនរងគ្រោះស្តីបន្តោសរឿងលែងសត្វគោ​ឲ្យ​ចូលស៊ីស្រូវក្នុងចម្ការ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម