សន្តិសុខសង្គម
ឧកញ៉ា អ៊ាន សៀវម៉ី ប្រាប់សមត្ថកិច្ចថា មិនមានបាត់បង់ថវិកាឡើយ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ
សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីក្រុមជនសង្ស័យ ចូលបន្ល់ក្នុងផ្ទះលោកស្រី ឧកញ៉ា អ៊ាន សៀវម៉ី អ្នកលក់ផលិតអនឡាញល្បីឈ្មោះម្នាក់នោះ គឺមិនមានការបាត់បង់ប្រាក់រហូតដល់ ១០លានដុល្លារនោះទេ ពោលគឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈសារព័ត៌មានកម្ពុជាថ្មី បានបំភ្លឺទាក់ទងទៅនឹង ជនមិនស្គាល់មុខមួយក្រុម ចូលប្លន់ផ្ទះលោកស្រី ឧកញ៉ា អ៊ាន សៀវម៉ី នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១នេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ពុំមានការបាត់បង់យកលុយ និងគ្រឿងអលង្កការសរុបចំនួន ១០លានដុល្លារនោះទេ។ លោកវរសេនីយ៍ឯក សាន សុខសីហា បានឲ្យដឹងទៀតថា ពេលនេះសមត្ថកិច្ចចម្រុះ កំពុងតែធ្វើការសាកសួរ និងស្រាវជ្រាវឲ្យបានច្បាសលាស់លើករណីនេះ។ តែជាជំហានដំបូង តាមចម្លើយជនរងគ្រោះ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានបាត់បង់ថវិកាឡើយ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ។
ជាមួយគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ទៀតថា ពេលនេះសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ លើករណីនេះ៕



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


