នយោបាយ
មនុស្សជំនិតលោកកឹម សុខា បង្ហាញរូបភាពថ្នាក់ដឹកនាំអតីតបក្សប្រឆាំងកំពុងលេងល្បែងនៅក្នុងកាស៊ីណូ
អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ លោក មុត ចន្ថា និងជាមនុស្សជំនិតរបស់លោក កឹម សុខា ផងនៅថ្ងៃចន្ទនេះ បានបង្ហាញនូវរូបភាព ៣ សន្លឹក ដែលគេស្គាល់ថា ជាអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ កំពុងលេងល្បែងនៅក្នុងកាស៊ីណូមួយ។ បើតាមលោក មុត ចន្ថា គឺរូបភាពនេះ គ្មានអ្នកណាកាត់តទេ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួននារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ដោយភ្ជាប់មកនូវរូបភាពផងនោះ លោក មុត ចន្ថា បានសរសេរដោយខ្លីថា៖«សុំចែករំលែកជាសាធារណៈ ដើម្បីឈ្វេងយល់ទាំងអស់គ្នា តែការពិតបង្ហាញច្បាស់ហើយ ព្រោះគ្មាននរណាកាត់តរូបថតទាំងនេះទេ»។

តាមរយៈរូបភាពនេះ បានបង្ហាញថា ទី១. គឺរូបលោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភានៃអតីតគណបក្សសម រង្ស៊ី ហើយបច្ចុប្បន្ន ជាប្រធានស្តីទីគណបក្សភ្លើងទៀន (លេងល្បែងនៅក្នុងកាស៊ូណូណាហ្គា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ជាន់ទី៩) ។ ចំណែក ទី២. គឺជារូបលោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិតរបស់លោក សម រង្ស៊ី និងទី៣. គឺជារូបលោក ញឹម គឹមញ៉ុល ដែលជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលថ្មីៗនេះ ត្រូវបានបដិសេធការស្នើសុំនីតិសម្បទានយោបាយឡើងវិញជាមួយលោក ជូង ជូងី។

ជាការកត់សម្គាល់ រូបភាពទាំងនេះ ត្រូវបានបែកធ្លាយជាយូរមកហើយនៅតាមបណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែ មកដល់ពេលនេះ ថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិទាំងនេះ មិនទាន់បានចេញមកប្រតិកម្ម ឬបកស្រាយយ៉ាងណានៅឡើយទេ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


