Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី លើកឡើងពីការឃាត់ខ្លួន អតីតសកម្មជនគណបក្សប្រឆាំង ២នាក់ ក្រោយបង្ហោះសារបែបញុះញង់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសឲ្យដឹងថា មានយុវជន ២នាក់ ដែលអតីតសកម្មជនគណបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្ហោះសារបែបញុះញង់នៅលើហ្វេសប៊ុក។ ការឲ្យដឹងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដាជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣នេះ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលជាអតីតសកម្មជនគណបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបុគ្គលទាំងពីរនាក់នេះ បង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកបែបញុះញង់ ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃអង្គារនេះ។

បុគ្គលឈ្មោះ យឹម ស៊ីណន បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។ រីឯបុគ្គលឈ្មោះ ហ៊ុន កុសល ក៏បានបង្ហោះលើហ្វេសប៊ុករបស់ខ្លួនដែរថា «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយ ប្តេជ្ញានឹងប្រើសមត្ថភាព ដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។

នៅក្នុងពិធីចែកសញ្ញាបត្រ នាព្រឹកថ្ងៃពុធនេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ក្នុងពេលដែលយើងធ្វើរៀបចំល្អឥតខ្ចោះនេះ បែរជាម្សិលមិញមានរឿងកើតឡើង ឥឡូវហ្នឹងខ្ញុំក៏សូមយកឱកាសនេះបញ្ជាក់ ថា យើងពិតជាបានចាប់ខ្លួន និយាយរួមនាំខ្លួនយុវជន ២នាក់ មកសួរ មួយនោះ ​បានលើកឡើងអំពីថា ជាការប្រមាថព្រះចេស្ដា ដោយរករូបរ​បស់ព្រះករុណា និងរូបឯកឧត្ដម ជា សុផារ៉ា ដាក់ទៅរូបថតទៅម្ខាងដាក់ អញ្ចឹងសុំឲ្យឆ្លើយប្រមាថនៅកន្លែងណា ឯមួយទៀតគេបាននិយាយថា ថ្ងៃនេះនៅតាមតុកាហ្វេហ្នឹង គឺអ្នកណាជាស្ដេចពិតប្រាកដៗ»។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ករណីនេះ មិនមានការអធ្យាស្រ័យនោះឡើយ ដោយបុគ្គលម្នាក់ក្នុងចំណោម ២នាក់នេះ ត្រូវបានសម្ដេចអធ្យាស្រ័យម្ដងរួចមកហើយ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងទៀតថា «យឹម ស៊ីណន នេះ គឺថា គេសុំលុបចោល ចឹងទេខ្ញុំចូលទៅខំមិន អាហ្នឹងកន្លែងហ្នឹង មិនបាច់លុបទេក្មួយ ខ្ញុំក៏បញ្ជូនសារចូលទៅខំមិនតបតគ្នានៅហ្នឹង»។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការថ្លែងរបស់សម្ដេច នាពេលនេះ មិនមែនជាសារបញ្ជូនទៅតុលាការចោទប្រកាន់ ឬមិនចោទប្រកាន់បុគ្គលទាំង ២នាក់នោះឡើយ ដោយសម្ដេច គ្រាន់តែចង់បកស្រាយតែប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​និង​ឃ្លាំងស្តុ​ប​អីវ៉ាន់ ​ព្រមទាំង​ខូចខាត​រថយន្ត Lexus RX330​មួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច​តេ​ជោ ៖ ការ​ទទួលបាន​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិ​បាល​» គឺជា​កិត្តិយស​ណាស់ ហើយក៏​ជា​មោទនភាព​ណាស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាល​ខេត្តត្បូងឃ្មុំ ជូនដំណឹង​ស្តី​ពី​​ការ​បញ្ចៀស​ចរាចរណ៍​កំណាត់​ផ្លូវ​ជាតិ​មួយ​ចំនួន នាថ្ងៃទី៤-៥ ខែឧសភា ខាងមុខនេះ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Ice Preechaya ឆ្លើយតបចំៗឱ្យអ្នកពូកែ Bully អ្នកដទៃ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សាវតាត្រួសៗរបស់បវរកញ្ញា Aoom Taweeporn ម្ចាស់មកុដ MGT ដែលទើបគ្រងតំណែងក្ដៅៗ

Sokha Hotels

ព័ត៌មានពេញនិយម