ព័ត៌មានជាតិ
អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង គាំទ្រពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
លោក សាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាអតីតសមាជិកកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាអតីតអនុប្រធានគណបក្សសមរង្ស៊ីខេត្តតាកែវ និងអតីតជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោមពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៤ ហើយបច្ចុប្បន្នជាអនុប្រធានសមាគមខ្មែរកម្ពុជាក្រោម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបើរកឃើញមានមន្ត្រីណាមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

ការបង្ហាញការគាំទ្របែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅមន្ទីរបក្សរាជធានីភ្នំពេញ ខណៈលោកសម្រេចចិត្តប្ដូរនិន្នាការនយោបាយ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សាន សាង មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ មានការអភិវឌ្ឍពិតប្រាកដ ជាមួយនិងការបម្រើសង្គ្រោះប្រជាពលរដ្ឋ។ ម្យ៉ាងទៀតដោយមើលឃើញពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតគណបក្សប្រឆាំង និងមានការមើលថែពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការយកចិត្តទុកដាក់ខ្លាំងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត មកលើអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ឲ្យមករួមរស់ជាមហាគ្រួសារខ្មែរតែមួយ គ្មានការរើសអើង ទើបរូបលោកសម្រេចចិត្តប្ដូរនិន្នាការនយោបាយ ចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ។

លោកបន្តថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាមានការសន្ដោសប្រណីណាស់ សម្រាប់អតីតមន្ត្រីនៃគណបក្សប្រឆាំង។ ជាក់ស្ដែងនៅពេលនេះ ខណៈលោកជួបជាមួយលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកពិតជាទទួលបានការស្វាគមន៍យ៉ាងខ្លាំង ក្នុងនាមជាគ្រួសារខ្មែរតែមួយ គ្មានការរើសអើងនោះទេ។

លោកថា សម្ដេចតេជោ ហ៊ុន សែន មានបេះដូងល្អ មានមេត្តាធម៌ ជាមួយអតីតមន្ត្រីនៃគណបក្សប្រឆាំង ក្នុងគោលបំណងបង្រួបបង្រួមជាតិ ឲ្យរស់នៅដោយភាពសុខដុមរមនា ជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព។ លោកប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍន៍ប្រទេស ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រទេសជាតិកម្ពុជា ឈានដល់គោលដៅជាប្រទេសប្រទេសជឿនលឿន មានចំណូលខ្ពស់ឆ្នាំ ២០៣០-២០៥០។

ក្នុងឱកាសនេះដែរ លោក សាន សាង ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បើរកឃើញមានមន្ត្រីរូបណាមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។
លោក ក៏បានអំពាវនាវដល់អតីតមន្ត្រីនៃគណបក្សប្រឆាំង ដែលបាននិងកំពុងដើរតាមការអូសទាញរបស់ទណ្ឌិត សម រង្ស៊ី សូមចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាមានការសន្ដោសប្រណីណាស់ សម្រាប់អតីតមន្ត្រីនៃគណបក្សប្រឆាំង៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ