វប្បធម៌ ជំនឿ
សត្វកណ្ដុរក្នុងសុបិន ចូរប្រយ័ត្នប្រយែងខ្លួន អាចមានគេនិយាយអាក្រក់ពីក្រោយខ្នង
យោងទៅតាមអប្បិយជំនឿពីបរមបុរាណមក កណ្ដុរជាសត្វរវៀស និងរត់លឿនក្នុងសភាពការណ៍ផ្សេងៗ។ ប៉ុន្តែប្រសិនបើអ្នក សុបិនឃើញវា នៅក្នុងយល់សប្តិ នោះក៏បញ្ជាក់បានថា អាចមានបញ្ហាក្នុងជីវិតមិនខាន។

សុបិនឃើញសត្វកណ្ដុរ
បញ្ជាក់បានថា អ្នកនឹងទទួលបានលាភសំណាងដោយមិនដឹងខ្លួន។ ប៉ុន្តែនៅក្នុងវិស័យការងារ អាជីវកម្មរបស់អ្នក អាចមានបញ្ហាទៅវិញ។ ដូច្នោះចូរតោងប្រយ័ត្នឲ្យមែនទែន ហើយរវៀសនឹងពាក្យសំដីខ្លួននិយាយ កុំអាងមានមាត់ចេះតែនិយាយ នោះនឹងមានបញ្ហាធំកើតឡើង។
សុបិនឃើញសត្វកណ្ដុរខាំ
បានន័យថា អាចនឹងមានអ្វីដែលនាំឲ្យបាត់បង់ទ្រព្យដោយនឹកស្មានមិនដល់ ។ ចូរប្រយ័ត្ន ហើយទុកដាក់លុយកាក់ឲ្យបានល្អបំផុត។
សុបិនឃើញសត្វកណ្ដុរ រត់ក្នុងផ្ទះ
បញ្ជាក់បានថា អាចទទួលបានលាភសំណាងដោយប្រថុយប្រថាន ក្នុងសំណាងមួយដែលអ្នកផ្សងឬលេងក្នុងពេលនេះ។

សុបិនឃើញកណ្តុរជាប់ក្នុងអន្ទាក់
បញ្ជាក់បានថា ក្នុងអំឡុងពេលនេះ អ្នកអាចនឹងត្រូវគេបង្កាច់បង្ខូច ឬអាក្រក់ដើម្បីឲ្យអ្នកខ្មាស់គេ។ ជាពិសេសបុគ្គលនោះនឹង ធ្វើឲ្យកេរ្តិ៍ឈ្មោះអ្នកខូចខាតឥតអំពើក៏មាន៕
គ្រូ ណុប
ចុចអាន៖ឃើញស្ត្រីចម្លែកក្នុងសុបិន អត្ថន័យទាក់ទងនឹងមិត្តភាព
ចុចអាន៖ឃើញគេកប់ខ្លួនឯងទាំងរស់ ឬសពកំពុងបញ្ចុះក្នុងសុបិន គ្រោះនឹងប្រែជាលាភវិញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


