វប្បធម៌ ជំនឿ
ឃើញស្ត្រីចម្លែកក្នុងសុបិន អត្ថន័យទាក់ទងនឹងមិត្តភាព
កាលបើសុបិនឃើញមនុស្ស ឬស្ត្រីចម្លែកជាច្រើន ដែលយើងមិនធ្លាប់ស្គាល់គេសោះ នេះបើផ្អែកតាមជំនឿ បានបញ្ជាក់ថា នឹងមានរឿងហេតុទាក់ទងនឹងមិត្តភាព ការរាប់អានគ្នា នៅពេលបច្ចុប្បន្ននេះ។

សុបិនឃើញមនុស្សមិនធ្លាប់ស្គាល់មករាក់ទាក់
បានន័យថា នឹងមានមិត្តភ័ក្ដិចម្ងាយមកជួយ។ ប្រសិនបើក្នុងអំឡុងពេលនោះ អ្នកប្រឈមមុខនឹងការបញ្ហាណាមួយ ដែលលំបាកខ្លាំង សឹងថាដោះស្រាយមិនបាន នោះនឹងលេចវត្តមានរបស់មនុស្សពិសេស មកជួយមិនខាន។
សុបិនឃើញមនុស្សចម្លែកជាច្រើនដើរក្បែរយើង
បញ្ជាក់បានថា អ្នកអាចជួបមិត្តថ្មី ដែលមិត្តនេះ នឹងមកដោយការរាក់ទាក់ ធ្វើជាមិត្តល្អ ស្មោះត្រង់ចំពោះយើងបានពេញលេញ។ ប្រសិនបើបានស្គាល់ចិត្តរាប់អានគ្នាហើយ ចូររាប់អានគេដោយស្មោះត្រង់បំផុត ។
សុបិនឃើញស្ត្រីចម្លែកឈរពីមុខ
បានន័យថា នឹងមានស្ត្រីចូលរួមការងារ នោះនឹងធ្វើឲ្យហិរញ្ញវត្ថុកាន់តែកើនឡើង ដោយសារតែអ្នកបានរួមដៃគ្នាកសាងសមិទ្ធផលឲ្យចេញផ្លែផ្កាមក។
សុបិនឃើញមនុស្សចម្លែក
បញ្ជាក់ថា អ្នកនឹងជួបមិត្តថ្មី ហើយមិត្តនោះនាំតែភាពស្មោះត្រង់និងរឿងល្អៗចូលមកក្នុងជីវិតរបស់អ្នកយ៉ាងច្រើន។
សុបិនឃើញមនុស្សចម្លែក ព្យាយាមនិយាយជាមួយអ្នក
ខណៈនេះ អ្នកត្រូវបានគេចាត់តាំង ឬត្រូវធ្វើអ្វីដែលខ្លួនមិនចូលចិត្ត ហើយមិនអាចបដិសេធបានដែរ។ យ៉ាងណាចូរបំពេញតួនាទីនោះឲ្យបានល្អបំផុត និងមានស្មារតីប្រុងប្រយ័ត្នឲ្យមែនទែន៕
គ្រូ ណុប
ចុចអាន៖ឆ្មាក្នុងសុបិន បានន័យថា អ្នកជិតដល់គូព្រេង និងមានលាភសំណាងខាងហិរញ្ញវត្ថុ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


