សុខភាព
អេឡិចត្រូលីតជាអ្វី? ពេលបាត់បង់គួរធ្វើម៉េច?
អេឡិចត្រូលីតមាននាទីរក្សាតុល្យភាពសារធាតុរាវនៅក្នុងរាងកាយ និងជួយបង្កើនថាមពលឲ្យរាងកាយយើង។ យើងអាចបាត់បង់អេឡិចត្រូលីតតាមរយៈការបែកញើសច្រើន រាក ក្អួត ឬបាត់បង់ឈាមជាដើម។ យើងគួរធ្វើម៉េចដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ?

អេឡិចត្រូលីត គឺជាភាគល្អិតសារធាតុរ៉ែដូចជា សូដ្យូម (អំបិល) ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាតជាដើម ដែលមាននៅក្នុងឈាម និងសារធាតុរាវក្នុងរាងកាយរបស់យើង។
នៅពេលរាងកាយយើងបាត់បង់អេឡិចត្រូលីត យើងនឹងវិលមុខ អស់កម្លាំង ថប់បារម្ភ រមួលសាច់ដុំ ឆាប់ខឹង ញ័របេះដូង វង្វេង សម្ពាធឈាមចុះទាប ឈឺក្បាល ស្រេកទឹក ទល់លាមក និងមានជំងឺឆ្អឹង ជាដើម។
ខាងក្រោមនេះជាអាហារមួយចំនួនដែលយើងអាចញុំាដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ៖
១. ទឹកដូង
ទឹកដូងមួយពែងមានផ្ទុកប៉ូតាស្យូមប្រហែល ៦០០ មិល្លីក្រាម សូដ្យូម ២៥២ មិល្លីក្រាម និងមានជាតិស្ករធម្មជាតិដែលមានប្រសិទ្ធភាពក្នុងការបំពេញថាមពល និងអេឡិចត្រូលីតដែលយើងបាត់បង់ក្រោយពេលបែកញើសច្រើន។
២. ទំពាំងបាយជូរក្រៀម
ទំពាំងបាយជូរក្រៀមផ្ទុកទៅដោយប៉ូតាស្យូម កាល់ស្យូម និងម៉ាញេស្យូម ដែលជាជម្រើសងាយស្រួលក្នុងការបំពេញអេឡិចត្រូលីតឡើងវិញ ប៉ុន្តែយើងមិនត្រូវញុំាច្រើនពេកទេ។
៣. ឪឡឹក
ឪឡឹកផ្ទុកទៅដោយសារធាតុចិញ្ចឹមល្អៗដូចជា ស្ករធម្មជាតិ ប៉ូតាស្យូម និងទឹក។ យើងអាចញុំាឪឡឹកដើម្បីបង្កើនថាមពល និងអេឡិចត្រូលីត។

៤. អាហារសម្បូរជាតិកាល់ស្យូម
យើងអាចបង្កើនកម្រិតជាតិកាល់ស្យូមដោយការញ៉ាំអាហារដូចជា ទឹកដោះគោ ទឹកដោះគោជូរ (យ៉ាអួ) ឈីស បន្លែស្លឹកបៃតង ផ្លែក្រូច បង្គា និងសណ្តែកដី៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


