Connect with us

ចរាចរណ៍

ជនជាតិចិន បើករថយន្តម៉ាក BMW បុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បាក់រាបដល់ដី

បានផុស

នៅ

បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក BMW ក្នុងល្បឿនលឿនបាន ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ចំណែក​រថយន្ត​ធ្លាក់​ផ្លូវ​រង​ការខូចខាត​យ៉ាងដំណំ​ទៅមុខ​លែងរួច​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ១០ នាទី​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី ៣ ខែមករា ​ឆ្នាំ ២០២២ នៅក្បែរ​ច្រកចូល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​ ២ តាម​បណ្ដោយ​ផ្លូវ ១៨០០ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​ ២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក ​BMW ពាក់​ស្លាកលេខ ភ្នំពេញ ​2BB-1851 ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត មក​ខាងស្ដាំ​ដៃ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​បាក់​រាប​ដល់​ដី ចំណែក​រថយន្ត​ធ្លាក់​ផ្លូវ និង​ខ្ទេច​មួយ​កំណាត់​មុខ​ទៅ​លែងរួច​។

​ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់ បានធ្វើការ​ឃាត់ខ្លួន​តៃកុង​រថយន្ត​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​ ២ ​ដើម្បី​ធ្វើការ​សួរនាំ​បន្ត ចំណែក​រថយន្ត​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​ នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

អត្ថបទ៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម