Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ជួសជុល​សួនច្បារ​២កន្លែង​​ លើក​សោភ័ណភាព​រាជធានីភ្នំពេញ

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២០ និង២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនា​ និងជួសជុលសួនច្បារ​បាន​ចំនួន២កន្លែង ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ និង​ទុកជាកន្លែងឱ្យបងប្អូនប្រជាពល​រដ្ឋ​បាន​ហាត់ប្រាណ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ មករានេះថា នៅក្នុងឆ្នាំ ២០២០ និង២០២១នេះ រដ្ឋបាលរាជ​ធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងជាអភិបាល បានស្ថាបនា​ និងជួស​ជុលសួន​ច្បារ​បានចំនួន២កន្លែង បើទោះបីក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ពោលគឺ ដៃម្ខាងធ្វើការអភិវឌ្ឍ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។

សួនច្បារ២កន្លែងនេះរួមមាន៖ ទី១ ស្ថាបនាសួនច្បារថ្មី នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ បានស្ថាបនាបញ្ចប់១០០ភាគរយ។

សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមាន ជាទីធ្លាសម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារផងដែរ។

លោកសំ សាមុត បានបន្តថា លោកឃួង ស្រេង អភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែង នៅខណ្ឌសែនសុខនេះ ពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយ លោកឃួង ស្រេង បានពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបលោកអភិបាលរាជធានី ណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។

ដោយហេតុថា សួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ដោយហេតុថា ការហាត់ប្រាណជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ។

ទី២ ជួសជុលកែលម្អសួនច្បារនៅមុខ អគារទីស្តីការក្រសួងការពារជាតិថ្មី ។សួនច្បារនេះត្រូវបានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ណែនាំឲ្យធ្វើការជួសជុលកែសម្រួលឡើងវិញកាលពីខែកក្កដាឆ្នាំ២០២១ ដោយធ្វើការកែលម្អឡើងវិញ ចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិ ដែលមានទំហំ១ហិកតា ដែលពីមុនសួននេះ មានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច។

តែពេលនេះបានពង្រីកឲ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិទទឹង៤៥ម៉ែត្រ សម្រេចបាន១០០%។ សួនថ្មីនេះបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន។

លោកសំ សាមុត បានបន្តថា អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅតែបន្តថែទាំ សួរច្បារនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌បៃតងទាំងខែប្រាំងនិងខែវស្សា។ បន្ថែមពីលើនេះទៀត ការថែទាំដើមឈើ ការកាប់លះដើមឈើ ការដកដើមឈើដែលងាប់ចេញ ដាំថ្មី ជំនួសនៅតែបន្តធ្វើសកម្មភាពរហូត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ថា មីនដែលទាហានខ្លួនជាន់ ទើបបង្កប់ថ្មីៗ ផ្ទុយពីការអះអាងរបស់ Boonsin Phadklang

សន្តិសុខសង្គម១៨ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ចែម វីឌ្យ៉ា នឹងក្លាយជា​កូន​ខ្មែរទី២​ដែលកាន់​តួនាទីជាន់ខ្ពស់​ក្នុង​ស្ថាប័នអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម