Connect with us

ព័ត៌មានជាតិ

ក្រសួង កែប្រែមិនបង្ហាញរូបអ្នកជំងឺកូវីដ-១៩

បានផុស

នៅ

អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួង នឹងធ្វើការកែប្រែ ដោយមិនបង្ហាញរូបថត និងឈ្មោះអ្នកជំងឺកូវីដ-១៩ ​ នៅពេលដែលគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ការដាក់រូបថតអ្នកជំងឺកូវីដ-១៩ គឺធ្វើឡើងតែពេលដែលសកម្មក្នុងការរុករកប៉ុណ្ណោះ តែពេលនេះ មិនមានតម្រូវការដាក់ទៀតឡើយ ដោយក្រសួងគោរពសិទ្ធិរបស់បុគ្គល។

លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន មានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា ដាក់ត្រឹមឈ្មោះសិន នៅពេលយើងគ្រប់គ្រងបានទាំងស្រុងហើយ យើងត្រូវត្រឡប់ទៅរកការមិនបញ្ចេញឈ្មោះទៀត​ដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ករណីឆ្លងហាក់ដូចជាថមថយខ្លះៗហើយ ។ ម្យ៉ាង យើងក៏ត្រូវតែគិតពីសេចក្តីថ្លៃថ្នូ និងសិទ្ធិរបស់បុគ្គលដែរណា គ្មាននរណាម្នាក់ចង់ឲ្យមានការឆ្លងនោះឡើយ។ អ្វីដែលសំខាន់នោះ គឺយើងត្រូវតែបន្ទការប្រុងប្រយ័ត្នថែមទៀត ក្រែងលោ វីរុសកូវីដ-១៩ នេះ វានៅចរាចរកន្លែងផ្សេងទៀតដែលយើងមិនទាន់បានដឹង ព្រោះពេលនេះ គឺជាការចម្លងក្នុងសហគមន៍ជាចង្កោម និងដោយកន្លែង ហើយហានិភ័យនៅខ្ពស់នៅឡើយ ដោយមិនត្រូវធ្វើការសន្និដ្ឋានមុនការវាយតម្លៃពីក្រុមការងារឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា១ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

Sokha Hotels

ព័ត៌មានពេញនិយម