Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ បញ្ចៀសគ្រោះថ្នាក់នៅតាមដងផ្លូវ

បានផុស

នៅ

លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋធ្វើដំណើរចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីបញ្ចៀសបានពីការកើតមានគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវសំដៅការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀងនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិត១៤នាក់បាត់បង់ជីវិត និងប្រមាណ ១០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។

នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកម្មការិនីរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យេជាតិតេជោសន្តិភាព កាលពីថ្ងៃទី២៤ឧសភា លោករដ្ឋមន្ត្រីបានសម្តែងនូវក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងជូនពរដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលឱ្យឆាប់បានជាសះស្បើយ នឹងឆាប់បានវិលត្រឡប់ជួបជុំក្រុមគ្រួសារវិញ។

លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបម្រើសេវាពិនិត្យ ថែទាំ និងព្យាបាល ជនរងគ្រោះ ប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសមធម៌ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីបារម្ដពីសុខភាព ស្ថានភាពនៃការរងគ្រោះថ្នាក់របស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម