ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ កំពុងសិក្សាដាក់តំបន់ចំនួន២កន្លែងបន្ថែមទៀតជាតំបន់ការពារធម្មជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងសិក្សាពីលទ្ធភាពដាក់តំបន់ចំនួន២កន្លែងបន្ថែមទៀតជាតំបន់ការពារធម្មជាតិ ខណៈបច្ចុប្បន្នខេត្តមានតំបន់ការពារធម្មជាតិចំនួន២កន្លែងរួចហើយ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងនៅក្នុងកិច្ចប្រជុំពិភាក្សាលើការងារបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ និងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិក្នុងស្រុកក្រូចឆ្មារកាលពីថ្ងៃទី១៧ ខែមករាថា បច្ចុប្បន្ននេះក្រុមការងាររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថានដោយមានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ជាសេនាធិការក្នុងការសិក្សាពីលទ្ធភាពនៃការដាក់តំបន់ព្រៃលិចទឹក ព្រៃឫស្សីមាត់ឃ្មួងក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ព្រមទាំងតំបន់បឹងកាពិត ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំជាតំបន់ការពារធម្មជាតិបន្ថែមទៀត។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានបំពេញការងារយ៉ាងសកម្ម ក្នុងការជំរុញការដាក់តំបន់ទាំងនេះជាតំបន់ការពារធម្មជាតិជាបន្តទៀត។

ខេត្តត្បូងឃ្មុំមានធនធានធម្មជាតិដ៏សម្បូរបែប មានជាអាទិ៍តំបន់ការពារធម្មជាតិចំនួន២កន្លែង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងពញាក្រែក មានផ្ទៃដីទំហំ ១៩៩ ហិកតា ដោយត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ៨៧ អនក្រ.បក ចុះថ្ងៃទី ០៩ ខែឧសភា កាលពីឆ្នាំ២០១៦ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរ មានទំហំផ្ទៃដី១,៦៤៣ ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកតំបែរដែលរាជរដ្ឋាភិបាល ទើបនឹងសម្រេចបង្កើតឡើង តាមរយៈអនុក្រឹត្យលេខ ២២៨អនក្រ.បក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។
លោក ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានណែនាំធ្វើការទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់រៀបចំផែនការគ្រប់គ្រង ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ និងសកម្មភាពអេកូទេសចរណ៍ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងការដេរព្រោះជាដែនជម្រកសត្វស្លាបកម្រ មច្ឆា ចំណីអាហារ (ត្រី ជលផល និងអនុផល)ពិសេសជាប្រភពទឹកដ៏សំខាន់សម្រាប់ការប្រើប្រាស់ របស់ប្រជាសហគមន៍ និងដំណាំកសិកម្ម។

លោករដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន ដោយមានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំផ្ទាល់ដោយសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ និងស្ថាប័នពាក់ព័ន្ធ គឺបង្កើតក្រុមការងារបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិបោះបង្គោលព្រំប្រទល់តំបន់គ្រប់គ្រង និងចុះបញ្ជីជាដីរដ្ឋ និងរបៀងជីវៈចម្រុះតាមរយៈការអប់រំផ្សព្វផ្សាយ វគ្គបណ្ដុះបណ្ដាល នានា ជាយន្តការដើម្បីអភិរក្សតំបន់នេះ និងក៏ជាការចូលរួមលើកស្ទួយដល់ជីវភាពប្រជាសហគមន៍៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


