ព័ត៌មានជាតិ
ប្រពៃណីតម្បាញជនជាតិដើមភាគតិច បានក្លាយជាសិប្បកម្មឦសាន
សិប្បកម្មឦសានសំដៅទៅលើមុខរបរតម្បាញស្ត្រីរបស់ជនជាតិដើមភាគតិច យើងក្នុងការអភិរក្សនិងលើកស្ទួយមុខរបរតម្បាញ ដោយការអភិវឌ្ឍន៍ខ្លួន ក្នុងន័យឲ្យអតិថិជនក្នុងស្រុកស្គាល់កាន់តែច្បាស់សិប្បកម្មតម្បាញរបស់ជនជាតិដើមភាគតិច។

សិប្បកម្មឦសាន បានរៀបចំបង្កើតឡើងនាចុងឆ្នាំ២០១៥ ដើម្បីឆ្លើយតបនឹងតម្រូវទីផ្សាររបស់អតិថិជន ដែលចង់ឃើញនិងជួយលើកស្ទួយតម្បាញស្ត្រីជនជាតិដើមភាគតិច បើតាមអ្នកនាងរចនា ប្រធានសិប្បកម្មឦសាន បានមានប្រសាសន៍ថា ការបង្កើតឡើងនៅសិប្បកម្ម បានជួយរកទីផ្សារ និងបានកែច្នៃលទ្ធផលរបស់បងប្អូនយើងឲ្យកាន់តែមានគុណភាព និងតម្លៃខ្ពស់ ផងដែរ។


ក្រៅពីខោអាវ និងតម្បាញរបស់ស្ត្រីជនជាតិដើម យើងមានអ្នកខ្លះមិនយល់ពីតម្លៃប្រពៃណីតម្បាញ ដែលចេញពីស្នាដៃស្ត្រីយើងនោះទេ ដោយហេតុនេះហើយ សិប្បកម្មឦសាន បានយករបស់បងប្អូនយើងមកកែច្នៃជាកាបូប ដើម្បីទាក់ទាញភ្ញៀវពិសេសមានជនជាតិអាមេរិកក៏និយមប្រើប្រាស់ខោអាវត្បាញរបស់បងប្អូនយើង ផ្ទុយទៅវិញភ្ញៀវក្នុងស្រុក ពុំសូវមានការចាប់អារម្មណ៍ទៅលើស្នាដៃស្ត្រីជនជាតិដើមភាគតិចយើងនោះទេ។ អ្នកនាងបានលើកហេតុផលថា បើនិយាយអំពីក្រមារបស់បងប្អូនយើងឃើញថា ផលិតផលនេះអំបោះស្វិតជាប់បានល្អយើងគួរនាំគ្នាផលិតផលស្នាដៃខ្មែរយើង។ សិប្បកម្មឦសានដែលជាស្នាដៃដែលផលិតចេញពីបងប្អូនយើង មានតម្លៃចាប់ពី២០ដុល្លារទៅដល់២០០ដុល្លារ៕
អត្ថបទ៖ កញ្ញា វ៉ាត
សូមចុចអាន៖ ដាំពូជឪឡឹកសាច់លឿង ក្នុង១ហិកតា បានផលពី២០ទៅ៣០តោន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


