នយោបាយ
គណបក្សខ្មែររួបរួមជាតិ រៀបចំសមាជវិសាមញ្ញ ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំបន្ថែម និងលើកទិសដៅបន្ត
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ គណបក្សខ្មែររួបរួមជាតិ បានរៀបចំសមាជវិសាមញ្ញគណបក្ស ដើម្បីអនុម័តរបៀបវារៈមួយចំនួន ដូចជា ជ្រើសតាំងថ្នាក់ដឹកនាំបន្ថែម និងលើកទិសដៅការងារបន្តទៅមុខទៀត។ សមាជវិសាមញ្ញនេះ ធ្វើឡើងក្រោមវត្តមានរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស លោក អ៊ុំ សុមន្ថា អនុប្រធាន និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀត។

សមាជវិសាមញ្ញនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលគណបក្សខ្មែររួបរួមជាតិ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ររាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ៤០០ នាក់។

សមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ មានរបៀបវារៈចំនួន៥ រួមមាន ទី១. ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិអាណត្តិទី២ ទី២.ពិនិត្យ និងអនុម័តការធ្វើវិសោធនកម្ម គោលនយោបាយ និងលក្ខន្តិកៈគណបក្ស។ ទី៣.ការបោះឆ្នោតជ្រើសតាំងប្រធានកិត្តិយស ទី៤. ការបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស និងទី៥. លើកទិសដៅអនុវត្តភារកិច្ចសំខាន់ៗ ឆ្តោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២៕
កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


