នយោបាយ
គណបក្សខ្មែររួបរួមជាតិនឹងដាក់បញ្ជីបេក្ខជនឈរឈ្មោះការបោះឆ្នោតនៅថ្ងៃទី២៤
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ គណបក្សខ្មែររួបរួមជាតិ នឹងទៅចុះបញ្ជីគណបក្ស និងដាក់បញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមការប្រកាសរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី២២ ខែមេសានេះ។

តាមរយៈសំណេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃសៅនេះ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងថា៖ «គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមបានចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយរួមបញ្ជូលគ្នាជាគណបក្សតែមួយ គឺដើម្បីបង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីកណ្ដាលនិយមថ្មីមួយ។ ទន្ទឹមនេះ គណបក្សទាំងពីរបានឯកភាពគ្នា ជ្រើសយកគណបក្សខ្មែររួបរួមជាតិ ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ជាបញ្ជីតែមួយ»។
ផ្អែកលើស្មារតីនេះ លោក ញឹក ប៊ុនឆៃ ក្នុងនាមជាប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រកាសថា «គណបក្សខ្មែររួបរួមជាតិ នឹងចុះបញ្ជីគណបក្សនយោបាយ និងដាក់បញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ នៅ២៥មណ្ឌលរាជធានី-ខេត្តទូទាំងប្រទេស នៅទីស្ដីការគណៈកម្មាធិការជាតិរៀបចំបោះឆ្នោត នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ព្រឹក»។

គួរជម្រាបថា ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកទទួលការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលមានរយៈ១៥ថ្ងៃ ពោលគឺ គ.ជ.ប នឹងបិទបញ្ចប់ការទទួលចុះបញ្ជី នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
James Jirayu បង្ហោះរូបគូស្នេហ៍លើកដំបូង ធ្វើឱ្យហ្វេនស្រីៗខូចចិត្តព្រាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ