Connect with us

ព័ត៌មានជាតិ

គណបក្សខ្មែររួបរួមជាតិ កំពុងដង្ហែក្បួនទ្រង់ទ្រាយធំនៅខេត្តបាត់ដំបង

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ គេ​សង្កេត​ឃើញ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ កំពុង​ប្រមូលផ្ដុំ​សមាជិក សមាជិកា របស់​គណបក្ស និង​បាន​ធ្វើការ​ដង្ហែ​ក្បួន​តាម​ដង​វិថី​កណ្ដាល​ក្រុង​បាត់ដំបង ដោយ​មាន​ការ​ឃោសនា​ដោយ​គ្រឿង​បំពង​សំឡេង​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពិធី​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​សម្រាប់​ការ​បោះឆ្នោត នីតិកាល​ទី ៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ គេ​ក៏​សង្កេត​ឃើញ​វត្តមាន​របស់ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក្នុង​ក្បួន​ដង្ហែ​នេះ​ផង​ដែរ។

ក្នុង​នោះ​ដែរ ក៏​មាន​ការ​ចូលរួម​ដង្ហែ​ពី សមាជិក សមាជិកា ប្រមាណ​ជិត ១០០ នាក់ និង​មាន​រថយន្ត ម៉ូតូ ប្រមាណ​ជិត ៥០ គ្រឿង ដោយ​បាន​ដង្ហែ​តាម​ផ្លូវ​នានា​កណ្ដាល​ក្រុង​បាត់ដំបង អម​ទៅ​ដោយ​ការ​ឃោសនា លើ​លេខ​រៀង​ទី ៤ របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម